រាជធានីភ្នំពេញ ៖ លោកអេក នីកគង់ គឺជាតារាសម្តែងរូបស្រស់ សង្ហា វ័យក្មេងមួយរូបដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈបានរយៈពេល ជាងមួយឆ្នាំ ប៉ុណ្ណោះដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនជាពិសេសគឺមិត្តយុវវ័យ។
លោកអេក នីគង់ បានប្រាប់កោះសន្តិភាពឱ្យដឹងថា លោកប្រឡូកចូលសិល្បៈតាំងពីឆ្នាំ២០១០មកម៉្លេះ ដោយពីដំបូងលោកបានធ្វើជាតារាសម្តែងឱ្យផលិតកម្មសាន់ដេ បន្ទាប់មកលោកក៏ត្រូវបានផលិតកម្មផ្សេងៗទាក់ទងឱ្យទៅថតស្ពត ពាណិជ្ជកម្ម និងរឿងភាពយន្តផងដែរ ប៉ុន្តែដោយលោកជាប់រវល់សិក្សា និងការងាររកស៊ីជាមួយនឹងបងប្រុសទើបមិនមានពេលទៅសម្តែង ដូច្នេះហើយទើបធ្វើឱ្យលោកមិនសូវជាមានវត្តមាននៅក្នុងពិភព សិល្បៈ។ នៅដើមឆ្នាំ២០១១ នេះ លោកក៏បានត្រូវផលិតកម្មថោនទាក់ទងឱ្យទៅសម្តែងបន្តទៀត គឺនៅក្នុងបទ ខូចចិត្តទាំងបួន និងបទជាច្រើនទៀត ទាំងនៅក្នុងផលិតកម្មសាន់ដេ និងផលិតកម្មថោន ដែលធ្វើឱ្យលោកទទួលបានជោគជ័យគួរសមនៅក្នុងវិស័យសិល្បៈ។
លោកបានបន្តទៀតថា ពេលនេះលោកនឹងព្យាយាមចំណាយពេលជាមួយសិល្បៈឱ្យបានច្រើនជាង មុន ព្រោះសិល្បៈលោកមានបំណងប្រាថ្នាតាំងពីតូចមកម៉្លេះ។ ចំពោះរឿងស្នេហាវិញ លោកមិនទាន់ហ៊ានប្រឡូកនោះទេទុកឱ្យព្រេងវាសនាជាអ្នកកំណត់ទៅ ចុះ។ សូមបញ្ជាក់ផងដែរថា លោកអេក នីកគង់ គឺជាប្អូនប្រុសបង្កើតរបស់កំលោះសង្ហា ដែលជាតារាសម្តែង និងជាអ្នកជំនួញដ៏ល្បីមួយរូបផងនោះ គឺលោកគង់ រ៉ាយុទ្ធ។
លោកអេក នីកគង់ បានឱ្យដឹងបន្ថែមទៀតថាលោកមិនត្រឹមតែចង់ធ្វើជាតារាសម្តែង ដែលមានទេពកោសល្យ និងល្បីឈ្មោះនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ លោកក៏ចង់ធ្វើជាអ្នកជំនួញដ៏ប៉ិនប្រសប់ និងទទួលបានជោគជ័យដូចជាបងប្រុសរបស់លោកផងដែរ ដោយថ្មីៗលោកគង់ រ៉ាយុទ្ធ មិនត្រឹមតែទទួលបានជោគជ័យនៅក្នុងការបើកពង្រីកហាងលក់ សម្លៀកបំពាក់នោះទេ ពេលនេះលោកក៏បានបើកហាងស៊ុគីស៊ុប បន្ថែមទៀត ដែលធ្វើឱ្យទស្សនិកជន និងតារាសម្តែងមួយចំនួនមានការកោតសរសើរលោកយ៉ាងខ្លាំង អំពីជំនួញនេះ៕
0 comments:
Post a Comment