Samsung ដាក់ជូនបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួនដល់សាធារណជន
រាជធានីភ្នំពេញ ៖ Samsung ក្នុងនាមជាអ្នកឈានមុខគេក្នុងវិស័យទូរស័ព្ទចល័ត និងគំនិតច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យានៅលើពិភពលោក ឥឡូវនេះបាននាំយកនូវសមិទ្ធផលល្អឥតខ្ចោះដូចជា Samsung Galaxy SII, Samsung Galaxy Tab10.1 និងរបកគំហើញនៃគំនិតច្នៃ ប្រឌិតថ្មីចុងក្រោយ គឺ Samsung Galaxy Note រួមទាំងផលិតផលជាច្រើនមកដាក់តាំងបង្ហាញដើម្បីឱ្យសាធារណជនចូល រួមសាកល្បងប្រើប្រាស់ ក្នុងឱកាសតាំងពិព័រណ៍ខេត្តមួយផលិតផលមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់តាំងពីថ្ងៃទី១៥ដល់១៨ ខែធ្នូ នេះ ដើម្បីទទួលយកនូវបទពិសោធន៍ និងអារម្មណ៍ប្លែកខុសគេ ។
ក្នុងនាមជាក្រុមហ៊ុនកំពូលខាងវិស័យបច្ចេក វិទ្យា និងគ្រឿងអេឡិចត្រូនិក Samsung បានចូលរួមយ៉ាងសកម្មក្នុងចលនាជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិ របស់បណ្តាប្រទេសដែលខ្លួនប្រតិបត្តិការឱ្យមានភាពរឹងមាំ ។ តួយ៉ាងនៅកម្ពុជា Samsung បានចូលរួមក្នុងពិព័រណ៍ខេត្តមួយផលិតផលមួយក្នុងឆន្ទៈគាំទ្រ និងអបអរសាទរពីការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក៏ ដូចជារាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
ក្នុងស្មារតីអបអរសាទរនេះ Samsung ចូលរួមផ្តល់ឱកាសដ៏ពិសេសដល់អតិថិជននូវរាល់ការជាវទូរស័ព្ទ ដៃ Samsung ដោយទទួលបានរង្វាន់អាវកីឡា Samsung និងការបញ្ចុះតម្លៃជាច្រើនទៀត ។ សូមចូលរួមទស្សនា និងសាកល្បងបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតចុងក្រោយរបស់ Samsung និងទទួលយកនូវប្រូម៉ូសិនដ៏ច្រើននៅស្តង់ Samsung ក្នុងឱកាសពិព័រណ៍ខេត្តមួយផលិតផលមួយ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១១ នៅឯកោះពេជ្រ ។
តាមការឱ្យដឹងពីតំណាងចែកចាយលក់របស់ក្រុមហ៊ុន Samsung នៅក្នុងឆ្នាំ២០១១ នេះ ទូរស័ព្ទចល័តម៉ាក Samsung ត្រូវបានបញ្ចេញលក់បានយ៉ាងច្រើនបំផុតមានរហូតដល់ទៅ៣០០លាន គ្រឿងឯណោះ ដែលអាចចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Samsung ហើយ ។ ម្យ៉ាងវិញទៀត នារយៈពេលប៉ុន្មានថ្ងៃនៃការតាំងពិព័រណ៍នេះផងដែរ មានអតិថិជនយ៉ាងច្រើនកុះករបានចូលរួមទស្សនាបច្ចេកវិទ្យាដ៏ ទំនើបរបស់ Samsung ៕ប្រភព កោះសន្តិភាព
0 comments:
Post a Comment