ភ្នែក ដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការរស់នៅរបស់ យើងជាប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត ភ្នែក អាចប្រាប់អំពីបុគ្គលិកលក្ខណៈពិត របស់មនុស្សម្នាក់ៗ ដោយអ្នកខ្លះ មានភ្នែកសុភាព អ្នកខ្លះមានភ្នែកសិចស៊ី និងអ្នកខ្លះទៀតមានភ្នែកកាច។ ដូច្នេះតើអ្នកប្រាកដទេថា ភ្នែករបស់អ្នក ពិតជាប្រាប់ អំពីបុគ្គលិកលក្ខណៈរបស់អ្នក?
បើពិតជាដូច្នោះមែន ចូរអ្នកនិយាយថាលាហើយ ចំពោះភ្នែកស្លក់ និងមានស្នាមរង្វង់ខ្មៅ ដែលធ្វើឲ្យអ្នកដទៃមើលមកអ្នកថា អ្នកអស់កម្លាំង ចាស់ ឬជាមនុស្សអាក្រក់។ មិនថាអ្នកមានអាយុ ប៉ុន្មាននោះទេ ភ្នែកអាចជួយលើកសម្រស់របស់អ្នកបាន។ ដូច្នេះអត្ថបទមួយនេះនឹងប្រាប់អ្នក អំពីវិធីថែរក្សាភ្នែក កុំឲ្យមានស្នាមខ្មៅនៅត្រង់ រង្វង់ភ្នែក។
1. ការទទួលទានអាហារៈ
ការទទួលទានអាហារ ដែលនាំឲ្យមានសុខភាពល្អ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដោយវាមិនត្រឹមតែជាប្រយោជន៏សំរាប់រាងកាយរបស់អ្នកតែប៉ុណ្ណោះទេ តែវាក៏ជាប្រយោជន៏សំរាប់ភ្នែករបស់អ្នកផងដែរ។ ការទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនដែលសំបូរទៅដោយសារជាតិ បេតាការ៉ូទីន អាចជួយឲ្យភ្នែករបស់អ្នក មានសុខភាពល្អបាន។ ដំបូន្មានរបស់ម្តាយអ្នក ពិតជាត្រឹមត្រូវខ្លាំងណាស់ ពីព្រោះការទទួលទានការ៉ុត អាចជួយឲ្យភ្នែករបស់អ្នកភ្លឺ។ នេះគឺជាប្រភេទបន្លែ និងផ្លែឈើខ្លះដែលមានអត្ថប្រយោជន៏សំរាប់ភ្នែករបស់អ្នកៈ
• ការ៉ុត
• ស្ពៃខៀវ
• ល្ហុង
• ស្វាយ
2. បញ្ឈប់ការញីភ្នែករបស់អ្នកៈ
មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន នៃស្នាមខ្មៅនៅក្រោមភ្នែក ត្រូវបានបង្កហេតុដោយសាការបែក ឬដាច់សសៃឈាម។ សសៃឈាមនៅក្រោម ភ្នែករបស់អ្នក មានសភាពស្តើងបំផុត ដូច្នេះនៅពេលដែលអ្នកញីភ្នែក ។ ប្រសិនបើអ្នកមានអារម្មណ៏ថាមានអ្វីចូលភ្នែក ឬទើសភ្នែក ចូរអ្នកកុំញីវា ដោយធ្វើការព្រិចភ្នែកជំនួសវិញ ដែលវាជាការម៉ាស្សាដ៏ពិសេសសំរាប់ភ្នែករបស់អ្នក។
3. ការសំរាកៈ
ការគេងឲ្យបានច្រើនគឺជាវិធីដ៏សាមញ្ញមួយ ដែលអាចរួមចំនែកក្នុងការកម្ចាត់ការមានភ្នែកស្លក់ ព្រមទាំងមានស្នាមខ្មៅនៅក្រោមភ្នែកបាន។ នៅពេលដែលអ្នកគេង ចលនាឈាមបានរត់សព្វ ទំាងរាងកាយរបស់អ្នក។ ទោះបីជាយ៉ាណាក្តី វីធីដ៏សំខាន់មួយដែលអ្នកគួរតែចងចាំនោះគឺ អ្នកគួរតែគេងដាក់ក្បាលឲ្យត្រង់។ ប្រសិនបើអ្នកគេងហើយក្បាលរបស់អ្នកចុះក្រោមពេក វាអាចធ្វើឲ្យភ្នែករបស់អ្នកស្លក់។
4. ផ្តល់ភាពត្រជាក់សំរាប់ភ្នែករបស់អ្នកៈ
សីតុណ្ហភាពត្រជាក់ពិតជាល្អសំរាប់ភ្នែករបស់អ្នក ពីព្រោះវាអាចជួយកាត់បន្ថយភាពហត់ នឿយរបស់ភ្នែកដែលជាហេតុធ្វើឲ្យភ្នែកស្លក់។ មានវិធីជាច្រើនដើម្បីផ្តល់ភាពត្រជាក់ដល់ ភ្នែករបស់អ្នក។ អ្នកអាចយកចំនិតត្រសក់ឬក៏ចំនិតដំឡូងបារាំងស្តើងៗមកបិទលើភ្នែកហើយ ទុក ចោល១០នាទី។ ម្យ៉ាងវិញទៀត អ្នកក៏អាចយកស្លាបព្រាត្រជាក់មកដាក់លើភ្នែករបស់អ្នក ក៏បានដែរ ពីព្រោះភាពត្រជាក់អាចជួយឲ្យភ្នែកកុំឲ្យមានភាពជ្រីវជ្រួញ និងមានស្នាមជាំខ្មៅ នៅក្រោមភ្នែក។
5. ទឹកដោះគោៈ
ដូចកាលពីអ្នកនៅពីក្មេងដែរ ម្តាយរបស់អ្នកតែងតែប្រាប់អ្នកថា អ្នកត្រូវតែញុំាទឹកដោះគោ ឲ្យបានច្រើនដើម្បីឲ្យឆាប់ធំ ក៏ប៉ុន្តែគាត់មិនដែលចាប់អារម្មណ៏ទៅលើអត្ថប្រយោជន៏នៃទឹក ដោះគោសំរាប់ភ្នែកឡើយ។ មួយវិញទៀត ប្រសិនបើអ្នកចូលចិត្តលាបម៉ាស្ការ៉ា វាគឺជាមូល ហេតុមួយដែលធ្វើឲ្យភ្នែករបស់អ្នកងាយនឹងមានស្នាមខ្មៅ ទោះបីជាវាងាយនឹងលាង សម្អាត ចេញយ៉ាងណាក៏ដោយ។ ដូច្នេះហើយទឹកដោះគោ គឺជាអ្នកសម្អាតភ្នែករបស់អ្នកយ៉ាងល្អ ដោយអ្នកត្រូវប្រើក្រណាត់ទន់ៗ ហើយយកទៅជ្រលក់ក្នុងទឹកដោះគោ បន្ទាប់មកយកមក សម្អាតភ្នែក។
6. ពាក់វ៉ែនតាការពារកម្តៅថ្ងៃៈ
អ្នកគួរតែការពារភ្នែករបស់អ្នកពីកាំរស្មី UV ដោយវ៉ែនតាការពារកម្តៅថ្ងៃ។ ពេលវេលាដ៏ល្អ បំផុត ដើម្បីប្រើប្រាស់វា គឺក្នុងអំឡុងពេលថ្ងៃដែលព្រះអាទិត្យបញ្ចេញកាំរស្មីក្តៅខ្លាំង។ ការការពារភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យ អាចជួយឲ្យភ្នែកកុំឲ្យមានស្នាមជ្រីវជ្រួញ និង មានស្នាមជើងក្អែក ហើយវាក៏អាចជួយកម្ចាត់ស្នាមខ្មៅនៅក្រោមភ្នែកផងដែរ។
ប្រភព Dap-news
0 comments:
Post a Comment