Wednesday, 14 December 2011

ការទទួល​ទាន​ថ្នាំ ADHD មិន​បង្ក​ឲ្យ​មាន​ជំងឺ ​គាំងបេះដូង​ឡើយ

Wednesday, 14 December 2011 16:01 ប្រែ​សម្រួល​ ៖ ហង់ ច័ន្ទ​សុ​បញ្ញា ID-067 

វ៉ាស៊ីនតោន: អ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា នៅពេលដែលអ្នកទទួលទានថ្នាំ ស្ទីម្យូលេន ដែលជាថ្នាំជំនួយកម្លាំង អ្នកនឹងមិនអាចប្រឈមមុខនិងគ្រោះថ្នាក់ ខ្ពស់នៃការកើតមានជំងឺ គាំងបេះដូងឡើយ។
ការសិក្សាមួយនេះមានលក្ខណៈ ធំជាងគេបំផុត ព្រមទាំងត្រូវបានគេសិក្សាស្រាវជ្រាវយ៉ាង ផ្ចិតផ្ចង់ ទៅលើគ្រោះថ្នាក់នៃការលេបថ្នាំ ADHD ដែលជាថ្នាំសម្រាប់ជំនួយកម្លាំង និងរំងាប់អារម្មណ៏ សម្រាប់មនុស្សក្នុងវ័យពី២៥-៦៤ ឆ្នាំ ។ មិនតែប៉ុណ្ណោះការសិក្សានេះក៏ត្រូវបានចេញផ្សាយ នៅតាមបណ្តាញផ្សព្វផ្សាយអេឡិចត្រូនិច Online នៃកំណត់ហេតុរបស់សមាគមវិជ្ជា ពេទ្យជនជាតិអាមេរិក (JAMA) ។
ការសិក្សាកាលពីលើកមុនបានបង្ហាញឲ្យឃើញថា ថ្នាំ ADHD ខ្លះអាចនាំឲ្យមានជំងឺលើសឈាម ព្រមទាំងអាចមានការប៉ះពាល់ដល់ចង្វាក់បេះដូង ។ ប៉ុន្តែបើយោងទៅតាមការស្រាវជ្រាវថ្មីៗវិញ បញ្ហាទាំងនេះមិនអាចកើតមានដោយសារ តែការលេបថ្នាំប្រភេទនេះឡើយ ។
ការសិក្សាផ្សេងគ្នា កាលពីខែមុនដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី ឱសថ New England បានរកឃើញគ្មានផលប៉ះពាល់អ្វីឡើយ សម្រាប់យុវជនចាប់ពីអាយុ២ឆ្នាំ ទៅដល់២៤ឆ្នាំ ដែលបានទទួលទានថ្នាំសម្រាប់ជំនួយកម្លាំងដូចជា ប្រភេទថ្នាំRitalin ជាដើម ។

ការប្រៀបធៀបទៅលើ អ្នកដែលបានប្រើប្រាស់ថ្នាំប្រភេទនេះ និងអ្នកដែលមិនបានប្រើប្រាស់ សោះ អ្នកស្រាវជ្រាវបានរកឃើញថា គ្មានគ្រោះថ្នាក់ពីការកើតជំងឺគាំងបេះដូង ឬជំងឺលើសឈាមអ្វីទាំង អស់៕

0 comments:

Post a Comment