Apple គ្មានគម្រោង បង្កើតiPad ថ្មី ទំហំ៧អីញទេ និងមិនបញ្ចុះតម្លៃ iPad 2 នៅពេល iPad3 មានវត្តមាននោះទេ
Sunday, 25 December 2011 14:57
យោងតាមគេហទំព័រ Bgr បានឲ្យដឹងថា ប្រភពព័ត៌មានជាច្រើន បានលើកឡើងថ្មីៗ នេះថា iPad ស៊េរីមួយទៀតរបស់ Apple មានទំហំតូចជាងមុន នឹងត្រូវបង្កើតឡើងនៅក្នុង ឆ្នាំ ២០១២ ខាងមុខនេះ។ ហើយចំពោះថ្ងៃបរិច្ឆេទ នៃការចេញផលិតផលមួ
តែបើតាមអ្នកវិភាគ របស់ក្រុមហ៊ុន Wedge Partners លោក Brian Blair បាននិយាយថា Apple មិនមានផែនការដូចនេះទេ។ ទោះជាយ៉ាងណា ចំពោះ iPad ម៉ូដែលថ្មី ដែលនឹងបង្កើតនៅឆ្នាំក្រោយនេះ នឹងមានអេក្រង់ទំហំ ៩,៧អីញ ឯនោះ។
លោក Brian Blair បានបន្តថា "យើងកុំរំពឹងថា នឹងមាន iPad ទំហំ ៧អីញអី ទោះបីជាក្រុមហ៊ុន Apple បានសាកល្បងអេក្រង់គំរូដើម ទំហំ
ខណៈដែលលោក Blair មិនរំពឹងថា នឹងឃើញនូវប្រភេទ iPad ទំហំ ៧អីញនៅលើទីផ្សារ ក្នុងឆ្នាំក្រោយនោះ លោកជឿថា Apple នឹងទម្លាក់តម្លៃ iPhone ជំនួសឲ្យការលក់ iPad នៅក្នុង ឆ្នាំ២០១២ ជាជាងការទម្លាក់តម្លៃ iPad 2និង iPad 3 នៅឆ្នាំក្រោយនេះ។ ជាមួយគ្នានេះ គេរំពឹងថា Apple នឹងបន្តបញ្ចុះតម្លៃ iPad 2 ហើយឥឡូវនេះ ក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃលើ iPhone 4 iPhone 3GS ជាមុនសិន។
" យើងជឿថា Apple ពិតជាមានគំនិតចង់រក្សា iPad2 នៅលើខ្សែសង្វាក់ ផលិតកម្ម បន្ទាប់ពីការបង្កើត iPad 3 ហើយនឹងផ្តល់ជួននូវការបញ្ចុះតម្លៃ តាមការទាមទាររបស់អតិថិជន នៅពាក់កណាលឆ្នាំក្រោយ ក្នុងតម្លៃចាប់ពី ២៤៩ដុល្លារ ដល់ ៤៩៩ដុល្លារ ។ ហើយសម្រាប់ iPad 2 ម៉ូដែល 16GB បញ្ចុះតម្លៃពី ៣៤៩ដុល្លារ ដល់ ៣៩៩ដុល្លារ។ តែសម្រាប់ការបញ្ចុះតម្លៃ iPad 2 នៅពេល iPad 3 ចេញភ្លាមនោះ ប្រហែលជាមិនអាចទេ ៕
ប្រភព Dap-News
0 comments:
Post a Comment