Apple រចនាម៉ូដ iPhone រួចរាល់ក្នុងរដូវ រំហើយឆ្នាំ២០១២
Wednesday, 28 December 2011 17:47
សារព័ត៌មាន BGR បានធ្វើការតាមដានព័ត៌ មាន ស្តីពីផលិតផលជំនាន់ថ្មី របស់ក្រុមហ៊ុន Apple អស់រយៈពេលជាយូមកហើយ។ រហូតមកដល់ពេលនេះ សារព័ត៌មានមួយនេះ បានចេញមកអះអាំង យ៉ាងពិតប្រាកដថា iPhone របស់ Apple ស៊េរីថ្មី នឹងបង្កើតឡើងនៅក្នុងរដូវរំហើយឆ្ នាំក្រោយនេះ ដូចគ្នាទៅនឹងពេលវេលា ដែលបង្កើត iPhone 4s ផងដែរ។
ជាមួយគ្នានេះក្រុមហ៊ុន Apple មានផែនការបង្កើត iPhone ដោយប្រើប្រាស់សារធាតុជ័រកៅស៊ូ ឬឧបករណ៍ប្លាស្ទីក ស្រដៀងគ្នាទៅនឹងឧបករណ៍ប្រើប្រាស់ក្នុង ក្រុមហ៊ុនរថយន្ត ដែលប្រើសម្រាប់ បិទលើរបាំងរថយន្ត ដែលការបំពាក់ឧបករណ៍ទាំងនោះ នឹងបង្កើតបាននូវប្រភេទ iPhone ថ្មីមួយដ៏ទំនើប។ចំពោះឧបករណ៍ទាំងនេះ នឹងយកមកប្រើប្រាស់នៅគែមជ្រុ
ចំពោះ iPhone របស់ Apple ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានរូបរាងស្រោប ដោយអាលុយមីញូម ស្រដៀងគ្នាទៅនឹង iPad 2 ផងដែរ ជាមួយនឹងទំហំអេក្រង់៤អីញ៕
ប្រភព Dap-News
0 comments:
Post a Comment