Monday, 19 December 2011

ក្រុម​តារាវិទូ​បាន​រក​ឃើញ​ភព​ធំ​ៗ​ចម្លែក​ថ្មី​ចំនួន​១៨​បន្ថែម​ទៀត

ក្រុម​តារាវិទូ​បាន​រក​ឃើញ​ភព​ធំ​ៗ​ចម្លែក​ថ្មី​ចំនួន​១៨​បន្ថែម​ទៀត

Thursday, 08 December 2011 12:01


ក្រុម​តារា​វិទូ​បាន​រក​ឃើញ​ភព​ថ្មី​ចំនួន​១៨ ដោយ​ភព​ទាំង​នោះ​មាន​សណ្ឋាន​ដូច​ទៅ​នឹង​ភព​ព្រហស្បតិ៍ ខណៈ​ហ្វូង​តារា​គោ​ចរ​ណ៍​ក្នុង​ភព​ទាំង​អស់​នោះ​មាន​ទំហំ​ធំ​ជាង​ព្រះ​ អាទិត្យ​ទៅ​ទៀត​។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា របក​គំហើញ​ទាំង​នេះ​បាន​បង្កើន​ការ​យល់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ប្រមាណ​ ជា​៥០​ភាគ​រយ​បន្ថែម​ទៀត​។ សារៈ​សំខាន់​នៃ​របក​គំហើញ​នេះ​ វា​គួរ​តែ​រួម​ចំណែក​ជួយ​ដល់​ក្រុម​តារា​វិទូ បាន​សិក្សា​ស្វែង​យល់​ពី​ទម្រង់​របស់​ភព​ធំៗ និង​ដំណើរ​វិវត្តន៍​ដ៏​ចម្លែក​នៃ​ប្រព័ន្ធ​សុរិយ​គតិ​។
ហេតុ​ការណ៍​នេះ​ទើប​តែ​លេច​ឮ​ត្រឹម​តែ​បី​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​ប្រកាស​ពី​ការ​រក​ឃើញ​នូវ​ភព​ ចម្លែក​ថ្មី​ចំនួន​៥០​​ដែល​មាន​នៅ​លើ​ពិភព​ចក្កវាឡ​នេះ ក្នុង​នោះ​ក៏​មាន​បូក​បញ្ចូល​នូវ​ភព​មួយ​មាន​ផ្ទាំង​ថ្ម ​មាន​លក្ខ​ខណ្ឌ​សម​ស្រប​សម្រាប់​ជីវិត​ផង​ដែរ​។ គួរ​បញ្ជាក់​ថា ភព​ទាំង​ឡាយ​ដែល​គេ​បាន​ស្គាល់​វា​ច្បាស់​នោះ​មាន​ចំនួន​ជាង ៧០០ ភព​ទៅ​ហើយ​ដែល​ត្រូវ​គេ​ចុះ​បញ្ជី ខណៈ​ចំនួន​អាច​នឹង​មាន​ការ​កើន​ឡើង​ជា​បន្ត​ទៀត។
ការ​តាម​ដាន​មើល​ផ្កាយ​ចម្ងាយ​ឆ្ងាយ​
ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​ធ្វើ​ការ​អង្កេត​មួយ​ទៅ​លើ​ហ្វូង​តារា​ចំនួន ៣០០ ដោយ​ការ​ប្រើ​ឧបករណ៍ Keck Observatory នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ និង​ការ​ប្រើ​ប្រាស់​ឧបករណ៍​មួយ​ចំនួន​ទៀត នៅ​ក្នុង​រដ្ឋ​តិច​សាស់ និង​អារី​ហ្សូណា។ ពួក​គេ​បាន​ផ្តោត​សំខាន់​លើ​ការ​អង្កេត​ទៅ​នឹង​ផ្កាយ​ចាស់​ៗ ដែល​ធំ​ជាង​ផ្កាយ​ព្រះ​អាទិត្យ​រហូត​ដល់​ទៅ​១,៥​ដង​ឯ​ណោះ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​ធ្វើ​ការ​ពិសោធ​ទៅ​លើ​ហ្វូង​តារា​ទាំង​នេះ ដោយ​ការ​ពិនិត្យ​ទៅ​លើ​ភាព​រញ្ជួយ​នៃ​ចលនា​ទំនាញ​ខួប​របស់​ភព​ទាំង​ឡាយ​នោះ​ តែ​ម្តង។ ដោយ​សារ​តែ​វិធី​បែប​នេះ ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​ប្រកាស​ចំពោះ​ការ​រក​ឃើញ​នូវ​ភព​ចម្លែក​ថ្មី​ចំនួន​១៨ ដែល​មាន​នៅ​លើ​ពិភព​ចក្កវាឡ​នេះ រី​ឯ​ទ្រង់​ទ្រាយ​របស់​វា​វិញ​គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ភព​ព្រហសតិ៍​ ដែរ។ ភព​ចម្លែក​ថ្មី​ទាំង​ ១៨ ក៏​មាន​គន្លង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ផង​ដែរ គឺ​យ៉ាង​ហោច​ណាស់​ក៏ ០,៧ ដង​ពី​ភព​ផែន​ដី ទៅ​កាន់ផ្កាយ​ព្រះ​អាទិត្យ (ប្រមាណ​ជា ៩៣ លាន ម៉ៃល៍ ឬ ១៥០ លាន គីឡូម៉ែត្រ)។
ទ្រឹស្តី​នៃ​ការ​បង្កើត​ភព
ទ្រឹស្តី​មួយ​ដែល​គេ​ហៅ​ថា​ទ្រឹស្តី​ស្នូល​សម្អាង​លើ​ដំណើរ​វិវត្តន៍​ឡើង ​ របស់​ភព​ដោយ​សារ​កំណ​នៃ​បណ្តុំ​ឧស្ម័ន និង​កម្ទេច​ធូលី​ផ្សេងៗ​ទៀត​ដែល​បង្កើត​បាន​ជា​សណ្ឋាន​ជា​ថាស​មួយ។ ទ្រឹស្តី​ស្នូល​នេះ​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា បំណែក​នានា​នៃ​កំណ​កំណើត​ភព​ទាំង​នោះ គឺ​ជា​ចំនួន និង​ទំហំ​របស់​វា​តែ​ម្តង។
ដោយ​ផ្អែក​លើ​ទ្រឹស្តី​ទាំង​នេះ​ហើយ​បាន​ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​កំណត់​ពី​ទម្រង់​នៃ​ការ​កកើត​របស់​ភព​ទាំង​ឡាយ​បាន​តាម​រយៈ សន្និ​ដ្ឋាន​ថា នៅ​ពេល​មាន​បណ្តុំ​នៃ​ឧស្ម័ន និង​កំទេច​ធូលី​មក​ផ្តុំ​គ្នា​លេច​ចេញ​ជា​សណ្ឋាន​ដូច​ថាស ដែល​បាន​ផ្តុំ​គ្នា​យូរៗ​ទៅ​ប្រែ​ក្លាយ​ជា​ភព​ទាំង​អស់​នោះ​តែ​ម្តង។
ដូច្នេះ​ការ​រក​ឃើញ​ពី​បាតុ​ភូត​នៃ​ការ​ផ្តុំ​គ្នា​នេះ​គឺ ពិត​ជា​មាន​តួ​នាទី​សំខាន់​ក្នុង​កំណ​កំណើត​ភព​មែន។ ភព​ចម្លែក​ទាំង​១៨ ដែល​មាន​ទំនាក់​ទំនង​ដោយ​ការ​ផ្តុំ​គ្នា​របស់​ហ្វូង​តារា​ទាំង​ឡាយ ដើម្បី​ជួយ​បំភ្លឺ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ភស្តុតាង​នៃ​ទ្រឹស្តី​ស្នូល នេះ​ជា​សម្តី​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ។
លោក John Johnson ជា​អ្នក​និពន្ធ​នៃ​ការ​សិក្សា​ឈាន​មុខ​របស់​ស្ថាប័ន​ស្រាវ​ជ្រាវ​តារា​ សាស្រ្ត Caltech នៅ​ទី​ក្រុង Pasadena បាន​និយាយ​ថា៖«វា​ជា​ការ​ប្រពៃ​ណាស់​ដែល​បាន​មើល​ឃើញ​ពី​ចរន្ត​នៃ​ការ​ ចង្អុល​បង្ហាញ​ភស្តុ​តាង​ឆ្ពោះ​ទៅ​មុខ​សម្រាប់​យន្ត​ការ​យល់​ដឹង​ពី​តារា​ សាស្រ្ត​នេះ»៕PR

ប្រភព​ ភ្នំពេញប៉ុស្ត

0 comments:

Post a Comment