Monday, 19 December 2011

ទូរស័ព្ទ Iphone 4 ផ្ទុះ និង​ឆេះ​នៅ​លើ​យន្ត​ហោះ

ទូរស័ព្ទ Iphone 4 ផ្ទុះ និង​ឆេះ​នៅ​លើ​យន្ត​ហោះ

Thursday, 01 December 2011 12:01


ស៊ីដនីៈ ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iPhone បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​តក្កមា​យ៉ាង​ខ្លាំង​ដល់​អ្នក​ដំណើរ​រាប់​រយ​ នាក់ នៅ​ពេល​វា​ផ្ទុះ​ឡើង​ដោយ​ខ្លួន​ឯង​នៅ​លើ​យន្ត​ហោះ​មួយ​គ្រឿង​ក្នុង​ ទីក្រុង​ស៊ីដនី។
ក្រុម​ហ៊ុន​ហោះ​ហើរ​នៅ​ក្នុង​ស្រុក​មួយ​នេះ​បាន​និយាយ​ថា ទូរស័ព្ទ​ដៃ​របស់​អ្នក​ដំណើរ​ម៉ាក iPhone 4 ​បាន​ចាប់​ផ្ដើម​ក្ដៅ​ដោយ​មាន​ផ្សែង​ហុយ​ទ្រលោម និង​មាន​អណ្តាត​ភ្លើង​ឡើង​នៅ​ពេល​យន្តហោះ​កំពុង​ចុះ​ចត។ អ្នក​បម្រើលើ​យន្ត​ហោះ​បាន​ពន្លត់​ភ្លើង​នេះ​ភ្លាម ហើយ​គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់​នៅ​លើ​យន្ត​ហោះ​ ZL319 ​នេះ​បាន​រង​របួស​ទេ។
យន្ត​ហោះ​ម៉ាក​ Saab 340 នេះ​ត្រូវ​បាន​គេ​ដឹង​ថា​យន្តហោះ​នេះ បាន​ចាប់​ផ្តើម​ហោះ​ចេញ​ពី​ក្រុង​​Lismore។
យោង​តាម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​បាន​ឲ្យ​ដឹង​ថា ​ឧប្បត្តិ​ហេតុ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​ ត្រូវ​បាន​គេ​រាយ​ការណ៍​ទៅ​​កាន់​ការិយាល័យ​សុវត្ថិ​ភាព​ដឹក​ជញ្ជូន​​ អូស្ត្រាលី​ និង​អាជ្ញា​ធរ​សុវត្ថិ​ភាព​អាកាស​ចរណ៍​ស៊ីវិលរួច​ហើយ ហើយ​ទូរស័ព្ទ​ម៉ាក Iphone 4 នោះ ត្រូវ​បាន​អ្នក​ជំនាញ​យក​ទៅ​ធ្វើ​ការ​វិភាគ តែ​មិន​ទាន់​លេច​ចេញ​នូវ​មូលហេតុ​នោះ​នៅ​ឡើយ​។
ក្រុម​ហ៊ុន​ហោះ​ហើរ​ក្នុង​តំបន់​(Rex)​នេះជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ ក្នុង​ស្រុក​ឯក​រាជ្យ​ធំបំផុត​ក្នុង​ប្រទេស​អូស្ត្រាលី​ នឹង​បើក​ឲ្យ​ដំណើរ​ការ​នូវយន្ត​ហោះ​ម៉ាក Saab 340 ជាង​៤០​គ្រឿង​ដែល​មាន​ជើង​ហោះ​ហើរ​ប្រចាំ​សប្ដាហ៍​ប្រមាណ​១៣០០​ដង​ឆ្ពោះ​ ទៅ​ទិស​ទាំង​៣៦​នៅ​ទូទាំង NSW វិច​តូរីយ៉ា​(Victoria) តាស្មានា អូស្ត្រាលី​ខាង​ត្បូង និង​តំបន់​គ្វីន​លែន(Queensland)៕ PN

ប្រភព​ ភ្នំពេញប៉ុស្ត

0 comments:

Post a Comment