ខោអាវទ្រនាប់តម្លៃជាង១២ លានដុល្លារ
Tuesday, 13 December 2011 12:01
ឡុងដ៍ : សម្រាប់អ្នកដែលបានទៅមើលការដើរម៉ូដបង្ហាញយីហោឈុតខោអាវទ្រនាប់ Victoria Secret ឆ្នាំ២០១១ ពួកគេប្រាកដជាបានឃើញស្លាបជាគ្រឿងលម្អបន្ថែមលើឈុតខោអាវ ទ្រនាប់ពណ៌ក្រមៅ ដែលមានតម្លៃដល់ទៅ១២លានដុល្លារអាមេរិក។
ស្លាបពណ៌ទង់ដែងដែលមានទម្ងន់១០គីឡូក្រាម ពាក់លើខ្លួនតារាបង្ហាញម៉ូដ អាឡិចសង់ត្រា អេមប្រូស៊ីយោ (Alessandra Ambrosio ) ត្រូវបានធ្វើឡើងដោយត្បូងមានតម្លៃប្រមាណ១០ម៉ឺន ៥ពាន់គ្រាប់។ ស្លាប ខែ្សក និងខ្សែចង្កេះមានដាំត្បូងនេះត្រូវបានចំណាយពេលអស់៧ខែក្នុងការ រចនា និងធ្វើវាឡើង។
ជាមួយនឹងទម្ងន់ដ៏ធ្ងន់របស់ស្លាបលោហៈនេះ តារាបង្ហាញម៉ូដស្រីស្រស់ ត្រូវអត់ធ្មត់ដើរលើឆាកអស់៣០វិនាទី ដោយបង្ខំចិត្តញញឹម ជាជាងធ្វើមុខជូរ។
ឈុតខោអាវទ្រនាប់មានស្លាបនេះត្រូវបានធ្វើឡើងដោយមាស លាយទង់ដែង និងដាំត្បូងចម្រុះពណ៌។
ការបង្ហាញម៉ូដប្រចាំឆ្នាំរបស់ Victoria Secret ឆ្នាំនេះត្រូវចំណាយធនធានច្រើនលើសលប់ជាងឆ្នាំមុនៗ ដោយគិតបញ្ចូលទាំងធនធានមនុស្សមួយកងពលធំផងដែរ៕
ប្រភព ភ្នំពេញប៉ុស្ត
0 comments:
Post a Comment