ខៀវ សានសាណា ត្រៀមទទួលយកកំណើតកូនទី២
ភ្នំពេញៈ នៅក្នុងបទសម្ភាសយ៉ាងខ្លីជាមួយអ្នកសារព័ត៌មានអតីតពិធីការិនី របស់ ស្ថានីយទូរទស្សន៍ស៊ីធីអិន(CTN) អ្នកនាង ខៀវ សានសាណា ដែលបានរៀបការតាមបែបពួកអ្នករស់នៅឯនាយសមុទ្រ ហើយកំពុងមានវត្តមាននៅភ្នំពេញនោះ កំពុងតែមានពោះធំប្លែក ដែលនាំឲ្យមានការលើកឡើងថា នាងកំពុងមានផ្ទៃពោះជាថ្មី។ ទាក់ទិននឹងចម្ងល់នេះ អតីតពិធីការិនីល្បីឈ្មោះ សានសាណា បានទទួលស្គាល់ថា នៅពេលនេះនាងកំពុងពពោះបុត្រទី២។
ទោះបីជាតារារូបនេះបានបោះពួយតាមស្វាមីទៅរស់នៅលើដែនដី ត្រជាក់កាណាដា ក្តី ប៉ុន្តែគេសង្កេតឃើញថា តារារូបនេះបានឡើងចុះស្រុកជាញឹកញាប់។ ជាក់ស្តែងនៅពេលនេះ នាងកំពុងតែស្នាក់នៅស្រុកខ្មែរនៅឡើយ។ ស្របនឹងការបង្ហាញវត្តមានលើកនេះនៅស្រុកខ្មែរ គេសង្កេតឃើញថា តារារូបនេះហាក់មានពោះធំជាងមុនដែលនាំឲ្យមានការសង្ស័យថា ខៀវ សានសាណា កំពុងពពោះបុត្រទី២ជាមិនខាន។
ទាក់ទិនបញ្ហានេះ នាងបានទទួលស្គាល់ថា នាងគ្រោងនឹងត្រឡប់ទៅប្រទេសកាណាដាវិញ នៅក្នុងអំឡុងដើមខែមករា ឆ្នាំ២០១២ ដោយនាងបានលើកហេតុផលថា នាងចេញទៅដើម្បីត្រៀមខ្លួនសម្រាលបុត្រទី២ដែលនៅពេលនេះនាងកំពុង មានផ្ទៃពោះ៧ខែហើយនោះ។
អតីតពិធីការិនីរូបនេះបាននិយាយថា៖«ឥឡូវហ្នឹងនាងខ្ញុំកំពុង មានគភ៌លើកទីពីរ មានគត៌៧ខែហើយកូនហ្នឹងជាកូនស្រី ខ្ញុំត្រៀមដាក់ឈ្មោះថា Dona»។
គួរបញ្ជាក់ថា សាណា បានមកលេងស្រុកខ្មែរអស់រយៈពេល៣ខែមកហើយ ហើយក្នុងអំឡុងពេលនោះនាងត្រូវបានអញ្ជើញឲ្យធ្វើជាពិធីការិនី ក្នុងកម្មវិធីជាច្រើន ប៉ុន្តែនៅពេលនេះ អ្នកនាងបានផ្អាកទទួលការងារនេះ ដោយសារតែអ្នកនាងត្រូវត្រៀមខ្លួនត្រឡប់ទៅប្រទេសស្វាមីរបស់នាង វិញ។
សានសាណា បានអះអាងថា នាងបានរៀបការតាមបែបអឺរ៉ុបនៅប្រទេសកាណាដាក្នុងឆ្នាំ ២០០៩ជាមួយ លោក Donal Browser វ័យ៤៣ឆ្នាំជនជាតិកាណាដា។ បន្ទាប់មកអ្នកនាងបាននាំស្វាមីនិង កូនប្រុសមកលេងស្រុកខ្មែរជាលើកដំបូងនៅក្នុងឆ្នាំ២០១០។
នាងបានបន្ថែមយ៉ាងខ្លីថា បន្ទាប់ពីសម្រាលបុត្រទីពីរ នាងមានគម្រោងវិលមកស្រុកខ្មែរវិញ នៅអំឡុងពាក់កណ្ដាលឆ្នាំក្រោយ ដើម្បីចូលបម្រើការងារជាពិធីការិនីនៅក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអិនជាថ្មីម្តងទៀត៕
ប្រភព Phnom Penh Post
0 comments:
Post a Comment