ក្បាច់លើគ្រែ៨យ៉ាងរបស់បុរសដែលស្ត្រីមិនចូលចិត្ត
បែបផែនលើគ្រែខាងក្រោមនេះចាត់ទុកថាជាទង្វើខុសឆ្គងមួយរបស់ បុរសពីព្រោះវាមិនគ្រាន់តែធ្វើឱ្យស្ត្រីជាដៃគូមិនមានចំណាប់ អារម្មណ៍ចំពោះសិចនោះទេប៉ុន្តែវាថែមទាំងធ្វើឱ្យនាងមានអារម្មណ៍ ថា បុរសមានក្បាច់គុនលើគ្រែអន់ៗបែបនេះជាពួកដែលខ្វះបទពិសោធ បំពេញតែអារម្មណ៍សុខស្រួលរបស់ខ្លួនឯង។
១- របៀបគ្មានបេះដូងគ្មានខួរក្បាល
ជាទូទៅស្ត្រីគ្រប់រូបតែងតែស្វះស្វែងរកភាពរ៉ូមែនទិកទោះតិច តួចស្តួចស្តើងក៏ចង់បានប្រព័ន្ធប្រសាទទទួលអារម្មណ៍ផ្លូវភេទទាំង អស់មិនមែននៅត្រង់អវយវៈដែលមានរូបសណ្ឋានដូចដើមផ្សិតបុរសនោះ ទេ។ ប៉ុន្តែផ្ទុយទៅវិញខួរក្បាល និងបេះដូងឯណោះទេជាអវយវៈធំបំផុតធ្វើឱ្យកើតមានអារម្មណ៍ ស្រើបស្រាល។ បើបានដឹងហើយបុរសៗសាកល្បងគិតទៅមើល៍ថា តើគួរធ្វើអ្វីខ្លះដើម្បីឱ្យខួរក្បាលស្ត្រីជាគូស្នេហ៍គិតរឿង លើគ្រែក្នុងផ្លូវវិជ្ជមាន មិនមែនស្ទុះតម្រង់ទៅវាយលុកចំណុចដាស់អារម្មណ៍ដោយទាន់ហន់នោះទេ ។ សិចជារឿងដែលត្រូវប្រើខួរក្បាលរៀបចំផែនការមុនដំណើរការ។
២- របៀបធ្វើឱ្យឈឺខ្លួន
ត្រង់បរិវេណក្រោមចង្កេះចុះទៅគឺជាទីតាំងម៉ដ្ឋ ស្តើង និងឆាប់ទទួលអារម្មណ៍រំភើបជាខ្លាំង អ៊ីចឹងទេការប៉ះពាល់ត្រង់បរិវេណនេះខ្លាំងៗពេកនឹងធ្វើឱ្យ ស្ត្រី ជាដៃគូមានអារម្មណ៍ឈឺច្រើនជាងមានសេចក្តីសុខស្រួល។ សុភាពបុរសណាដែលមាន ម្រាមដៃគ្រើមគគ្រាតទុកក្រចកវែងៗឬមិនថែទាំក្រចកឱ្យបានស្អាត បាតរៀបរយគួរតែរក្សាម្រាមដែលអាចបង្កភាពឈឺចាប់ច្រើនជាងសេច ក្តី សុខបែបនេះទុកបន្ធូរភាពតានតឹងផ្ទាល់ខ្លួនវិញល្អជាង ព្រោះថាបរិវេណក្រោមចង្កេះរបស់ស្ត្រីនឹងផ្តល់នូវភាពអវិជ្ជមាន ចំពោះការលេងខ្លាំងៗដោយប្រើម្រាមដៃរបស់បុរស ។
៣-មករបៀបមិនចេះ
ដោយហេតុថាសណ្ឋានអវយវៈដែលមានមុខងារសម្រាប់បន្តពូជរបស់បុរសនិង ស្ត្រីខុសគ្នាប្រសិនបើបុរសៗគិតចង់ផ្តល់សេចក្តីសុខឱ្យដល់ ស្ត្រីជាដៃគូដោយប្រើម្រាមដៃរបស់ខ្លួន ប៉ុន្តែមិនដឹងថាត្រូវធ្វើយ៉ាងម៉េចព្រោះមិនធ្លាប់នោះ មិនចាំបាច់បំពេញឱ្យនាងក៏បានដែរ គឺរក្សាម្រាមដៃទុកធ្វើការងារលើរាងកាយផ្នែកផ្សេងរបស់នាងវិញ ពីព្រោះបើមិនប្រសប់ក្នុងការប្រើម្រាមដៃនោះទេ ការផ្តល់សេចក្តីសុខឱ្យស្ត្រីជាគូស្នេហ៍ដោយម្រាមដៃនឹងប្រែទៅ ជាផ្តល់ក្តីឈឺចាប់ទៅវិញ។
៤- របៀបចាំតែគេបំពេញឱ្យ
ស្ត្រីភាគច្រើនបានទទួលការអប់រំប្រៀនប្រដៅឱ្យធ្វើខ្លួនជាសុ ភាពនារីរៀបរយ និងមិនហ៊ានសម្តែងតម្រូវការផ្លូវភេទរបស់ខ្លួនចេញមកទេហើយជា ភាគីរង់ចាំឱ្យបុរសចាប់ផ្តើមមុន រួមទាំងជាភាគីរង់ចាំទទួលក្តីស្រឡាញ់លើកទី១ពីបុរស។ដូច្នេះ បើបុរសជាប្រភេទមនុស្សរង់ចាំស្ត្រីជាដៃគូឱ្យហាមាត់និយាយមុន ចំណែកឯភាគីស្ត្រីក៏រង់ចាំឱ្យបុរសគូស្នេហ៍ជាភាគីចាប់ផ្តើម សួរថា តើសេចក្តីសុខកើតមានយ៉ាងដូចម្តេចទៅ?
៥- មករបៀបខ្លួនទទេ
សុភាពនារីមួយចំនួនបានឱ្យដឹងថាគ្មានអ្វីខកបំណងជាងនៅពេលដល់ វគ្គដាក់ចូលដកចេញហើយបែរជាបុរសគូស្នេហ៍មិនបានត្រៀមឧបករណ៍ការ ពារដាក់ជាប់ខ្លួន ដូចជាស្រោមអនាម័យនោះទេ ហើយបើមកដោយគ្មានរបស់ឈ្នះមកការពារបែបនេះស្ត្រី ពិបាកក្នុងការសម្រេចចិត្តថាតើគួរយល់ព្រមឱ្យឬមិនគួរ?
៦-របៀបមិនបង្កលក្ខណៈងាយស្រួល
ស្ត្រីបានដឹងច្បាស់ថាបុរសៗគ្រាន់តែជាមនុស្សធម្មតាម្នាក់បើមិន អាចធ្វើឱ្យអវយវៈមួយដើមនោះងើបឡើងបានទេមិនចាំបាច់ហាមាត់សុំ ទោស។ ស្ត្រីមួយចំនួនបានទទួលការសិក្សាច្រើនល្មមអាចដឹងថាមូលហេតុមិន ងើបរឹងនោះគឺមិនមែនមកពីស្ត្រីជាដៃគូឡើយ អាចមកពីភាគីបុរសរវល់តែបាត់បង់ថាមពលតាមរយៈការប្រើដៃជួយ ខ្លួនឯង។
៧-របៀបឥតសំឡេង
សេចក្តីសុខស្រួលឬការដល់ចំណុចកំពូលរបស់បុរសអាចស្តែងឱ្យដឹងតាម រយៈសំឡេង។ ប៉ុន្តែបុរសខ្លះនៅពេលដែលស្ត្រីជាដៃគូព្យាយាមប្រឹងប្រែង បញ្ចេញទេពកោសល្យដើម្បីឱ្យខ្លួនមានសេចក្តីសុខស្រួល និងឈានដល់ចំណុចកំពូលដោយជោគជ័យ ប៉ុន្តែលុះដល់ចំណុចកំពូលហើយបែរជាស្ងាត់ស្ងៀមមិនបញ្ចេញសំឡេង ឱ្យស្ត្រីគូស្នេហ៍បានដឹង បានត្រេកត្រអាលជាមួយទៅវិញ។ ដូច្នេះ យកល្អភាគីបុរសគប្បីបន្លឺសំឡេងថ្ងួចថ្ងូរប្រកបដោយសេចក្តីសុខ ស្រួលកាលណាខ្លួនបានឈានដល់ចំណុចកំពូល ប៉ុន្តែកុំថ្ងូរឮពេកប្រយ័ត្ន !!!
៨- របៀបភ្ជាប់សំណួរ
“អូនជិតដល់ចំណុចកំពូលឬនៅ”ឬ“បងជិតដល់ចំណុចកំពូលហើយ អូនអាចតាមបងទាន់ទេ”ជាសំណួរដែលស្ត្រីមានអារម្មណ៍ធុញបំផុត។ ស្ត្រីជាដៃគូមួយចំនួនឱ្យដឹងថា នាងមិនយល់សោះហេតុអ្វីប្រុសៗចូលចិត្តសួររឿងដល់ចំណុចកំពូល ស្ត្រី។ បុរសខ្លួនឯងគួរតែដឹងដោយខ្លួនឯងតាមរយៈអាការរបស់ភាគីស្ត្រី។ បើជិតដល់ចំណុចកំពូលហើយភាគីបុរសគួរតែវាយលុកសន្ធាប់បន្តិចឬ ត្រូវបង្កើនក្បាច់គុនដុតកម្តៅស្ត្រីជាគូស្នេហ៍ឱ្យពុះកញ្ជ្រោល បន្ថែម៕
អត្តបទពី http://www.health.com.kh
ប្រភព Phnom Penh Post
0 comments:
Post a Comment