Wednesday, 14 December 2011

កុំព្យូទ័រ​យួរ​ដៃ​ភ្ជាប់ Wi-Fi អាច​ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​បុរស​ធ្លាក់​ចុះ

កុំព្យូទ័រ​យួរ​ដៃ​ភ្ជាប់ Wi-Fi អាច​ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​បុរស​ធ្លាក់​ចុះ


តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​សារព័ត៌មាន​សុខ​ភាព Fertility and Sterility បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​អ៊ីនធឺណិត​ឥត​ខ្សែ wi-fi ភ្ជាប់​ជាមួយ​កុំព្យូទ័រ​យួរ​ដៃ​ អាច​មាន​ប្រតិកម្ម​ប៉ះ​ពាល់​ដល់​គុណភាព​ទឹក​កាម ឬ​មេ​ជីវិត​បុរស​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រទេស​អាហ្សង់ទីន បាន​ធ្វើ​ការ​ពិសោធ​មួយ​ដោយ​យក​ទឹក​កាម​បុរស ​ដែល​មាន​សុខ​ភាព​ល្អ​ចំនួន ២៩ នាក់ មក​ធ្វើ​ការ​ពិសោធ​។
គេ​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​បុរស​ដែល​ប្រើ​កុំព្យូទ័រ​យួរ​ដៃ​ភ្ជាប់​ប្រព័ន្ធ អ៊ីនធឺណិត​ឥត​ខ្សែ មាន​២៥​ភាគ​រយ​ប្រឈម​នឹង​បញ្ហា​អចល័ត​នៃ​មេ​ជីវិត​របស់​ខ្លួន គុណភាព​ទឹក​កាម​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​១៤​ភាគរយ។ ម៉្យាង​ទៀត​គេ​ក៏​បាន​ឃើញ​ថា ក្រុម​បុរស​ខាង​លើ​ក៏​រង​ឥទ្ធិពល​នៃ​ការ​បំបែក​ខ្លួន​​ កោសិកា DNA ឬ ការ​ប្រែប្រួល​នៃ​ហ្សែន​ក្នុង​ទឹក​កាម​របស់​ពួក​គេ​ប្រមាណ​៩​ភាគរយ​ផង​ដែរ។
ប្រតិកម្ម​នៃ​ទំនាក់​ទំនង​រវាង​ចរន្ត​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត wi-fi ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា អាច​​មាន​ផល​អាក្រក់ និង​អាច​បំផ្លាញ​ដំណើរ​លូត​លាស់​នៃ​មេ​ជីវិត​របស់​បុរស​ទៀត​ផង។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​ប្រើប្រាស់​ប្រព័ន្ធ wi-fi ជាមួយ​កុំព្យូទ័រ​យួរ​ដៃ​ អាច​ធ្វើ​ឲ្យ​មាន​​ការ​ថយ​ចុះ​នៃ​ដំណើរ​ការ​មេ​ជីវិត​របស់​បុរស​មែន»។
គួរ​បញ្ជាក់​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​កន្លង​មក​បាន​សង្កត់​ធ្ងន់​នូវ​ក្តី​កង្វល់​មួយ​ ទៀត​ដែល​ការ​ដាក់​កុំព្យូទ័រ​យួរ​ដៃ​លើ​ភ្លៅ​អាច​បង្កើន​សីតុណ្ហភាព​ពង​ ស្វាស ធ្វើ​ឲ្យ​ទឹក​កាម​បុរស​ថមថយ​គុណ​ភាព​មេ​ជីវិត។
ដូច្នេះ​លោក​អ្នក​គួរ​តែ​ដាក់​កុំព្យូទ័រ​យួរ​ដៃរ​នៅ​លើ​តុ ឬ​ក៏​ទម្រ​ដែល​មិន​ចម្លង​កម្ដៅ។ ​ប្រសិន​បើ​អាច លោក​អ្នក​គួរ​តែ​ជ្រើសរើស​ប្រើ​កុំព្យូទ័រ​ដែល​ភ្ជាប់​ដោយ​ខ្សែ​អ៊ីនធឺណិត ​វិញ​ប្រសើរ​ជាង​៕​ PR

ប្រភព  Phnom Penh Post

0 comments:

Post a Comment