រ៉េន ត្រូវគេសរសើរជាទាហានឆ្នើម
Wednesday, 14 December 2011 12:02 ភ្នំពេញ ប៉ុស្តិ៍
សេអ៊ូល : បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហាត់៣សប្ដាហ៍នៅបន្ទាយទាហាន តារាចម្រៀងប៉ុប រ៉េន បានចាប់ផ្ដើមកាតព្វកិច្ចយោធារបស់ខ្លួន ក្នុងនាមជាជំនួយការគ្រូបង្វឹកនៅមណ្ឌល ចាប់ពីថ្ងៃទី១២ ខែធ្នូតទៅ។
ដោយសារតែសមត្ថភាពខាងជំនាញបាញ់កាំភ្លើង វាយប្រហារ និងរត់ពេលយប់ចម្ងាយ៤០គីឡូម៉ែត្រ។ក្នុងការហ្វឹកហាត់ខាងលើ តារាចម្រៀង រ៉េន ដែលត្រូវបានគេស្គាល់ថាជា តួអង្គ លី យ៉ុងជេ ក្នុងរឿងបំណុលផ្ទះជំពាក់ស្នេហ៍ នោះក៏ទទួលបាននូវពិន្ទុខ្ពស់ពីការប្រឡងដល់ទៅ១០០ភាគរយ ព្រមទាំងជាប់ជាបេក្ខជនហ្វឹកហាត់ដ៏ឆ្នើមមួយរូបទៀតផង។
ដោយសារតែកត្តានេះហើយ ទើបតារាចម្រៀងប៉ុបវ័យ ៣០ឆ្នាំរូបនេះត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកនៅមណ្ឌល។ ក្រោយពីដកខ្លួនពីវិស័យសិល្បៈ មួយរយៈដើម្បីចូលបន្ទាយទាហាននៅចុងខែតុលា តារាសម្ដែងលំដាប់ពិភពលោក រ៉េន នឹងបន្តកាតព្វកិច្ចយោធារបស់ខ្លួនក្នុងអំឡុងពេល២១ខែ គឺគិតរហូតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ឯណោះ៕
ប្រភព Phnom Penh Post
0 comments:
Post a Comment