រិន សុធារ៉ា តារាចម្រៀងមិនហ៊ានថតកុនព្រោះខ្លាចតួប្រុសឱបថើប
ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ០៩:០២
រាជធានីភ្នំពេញ ៖ អ្នកចូលចិត្តតាមដានទស្សនាកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍ តាមស្ថានីយទូរទស្សន៍នានា ពិតជាស្គាល់កញ្ញារិន សុធារ៉ា ជាអ្នកចម្រៀងមួយរូប។ ប៉ុន្មានខែចុងក្រោយ នេះនាងលេចធ្លោខ្លាំងទាំងនៅក្នុងភោជនីយដ្ឋាន និងនៅតាមកម្មវិធីប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍ ជាពិសេសនោះនាងបានថតសំឡេងចូលស៊ីឌីឱ្យផលិតកម្មបុប្ផា សម្រាប់ពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិនាពេលខាងមុខ។
ក្នុងវ័យ២៦ឆ្នាំ អ្នកចម្រៀងទឹកមុខញញឹម មានស្នាមខួចបន្តិចខាងឆ្វេងរូបនេះឱ្យដឹងថា នាងចូលប្រឡូកនៅក្នុងពិភពសិល្បៈ ចម្រៀងនៅតាមភោជនីយដ្ឋាន និងនៅក្នុងពិភពស៊ីឌីតាំងពីឆ្នាំ២០០៥ មក ដោយដំបូងច្រៀងនៅភោជនីយដ្ឋានផ្ការីកថ្មី តែបានប្តូរជាបន្តបន្ទាប់ ហើយចុងក្រោយកំពុងតែច្រៀងជាប្រចាំនៅមជ្ឈមណ្ឌលកម្សាន្ត អេហ្ស៊ីប។ ក្រៅពីច្រៀងនាងក៏ធ្លាប់ចូលរួមសម្តែងកាយវិការតាមបទ ចម្រៀងរបស់ខ្លួនឱ្យផលិតកម្មក្រៅប្រទេសជាច្រើនផងដែរ។
សុធារ៉ានិយមជ្រើសរើសបទចម្រៀងសម័យចម្រុះ បែបមនោសញ្ចេតនា និងបែបចង្វាក់រាំប្រជាប្រិយ។ រយៈពេល៦ឆ្នាំ មកនេះ ទោះបីជាមិនទាន់មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក៏ដោយក៏នាង សប្បាយរីករាយក្នុងចិត្តដែរដោយមានប្រិយមិត្តទស្សនិក ជនគ្រប់វ័យគាំទ្រផ្តល់កម្លាំងចិត្តដល់នាង ដូច្នេះហើយនាងគិតថា ថ្ងៃណាមួយនាងនឹងមានកេរ្តិ៍ឈ្មោះល្បីជាក់ជាមិនខានឡើយ។
កញ្ញារិន សុធារ៉ា និយាយថា កន្លងមកថ្មីៗនេះ មានម្ចាស់ផលិតកម្មមួយមកទាក់ទងនាងឱ្យចូលរួមសម្តែងក្នុង ខ្សែភាពយន្ត តែនាងបដិសេធព្រោះក្លាចឈុតឆាកស្នេហាស្រើបស្រាលឱបថើប។
សុធារ៉ា បានសារភាពថា មិនខ្វះទេ អ្នកដែលចង់ភ្ជាប់និស្ស័យស្នេហ៍ជាមួយនាងតែប្រហែលជាមិនទាន់ ដល់គូព្រេង ដូច្នេះហើយសព្វថ្ងៃនេះនាងមិនមានគូស្នេហ៍ទេ៕
សុធារ៉ា បានសារភាពថា មិនខ្វះទេ អ្នកដែលចង់ភ្ជាប់និស្ស័យស្នេហ៍ជាមួយនាងតែប្រហែលជាមិនទាន់ ដល់គូព្រេង ដូច្នេះហើយសព្វថ្ងៃនេះនាងមិនមានគូស្នេហ៍ទេ៕
ប្រភព កោះសន្តិភាព
0 comments:
Post a Comment