Hennessy ប្រគំតន្ត្រីចម្រុះប្រចាំឆ្នាំ2011 នៅមជ្ឈមណ្ឌលកម្សាន្តស្ប៉ាក
រាជធានីភ្នំពេញ ៖ នៅមជ្ឈមណ្ឌលកម្សាន្តស្ប៉ាក កាលពីថ្ងៃទី១ ធ្នូ ក្រុមហ៊ុន Hennessy បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសអំពីកម្មវិធី Hennessy Artistry Cambodia ឆ្នាំ២០១១ ជាកម្មវិធីជប់លៀងប្រគំតន្ត្រីចម្រុះដ៏ធំបំផុតប្រចាំឆ្នាំរ បស់ Heenessy ដែលធ្វើឡើងនៅយប់ថ្ងៃទី២ ធ្នូ នៅមជ្ឈមណ្ឌលកម្សាន្តស្ប៉ាក ។
ទស្សនៈស្ថិតនៅពីក្រោយកម្មវិធី Hennessy Artistry Cambodia គឺ «សិល្បៈនៃការលាយបញ្ចូលគ្នាជាសាកល» ដែលជាការច្របាច់បញ្ចូលគ្នានូវប្រភេទតន្ត្រីផ្សេងៗគ្នា និងការប្រមូលផ្តុំសិល្បករ សិល្បការិនីកំពូលៗ ល្បីៗ និងប្រកបដោយទេពកោសល្យ ។ គួបផ្សំនឹងបរិយាកាសដ៏ពិសេស និងប្រកបដោយថាមពល ជួយបង្កើតឱ្យមានបទពិសោធន៍វិសេសវិសាល។ នេះ បង្ហាញឱ្យឃើញនូវសិល្បៈនៃការលាយបញ្ចូលគ្នារវាងស្រាកូញ៉ាក់ និងតន្ត្រីរបស់ក្រុមហ៊ុន Hennessy តាមរយៈការរួមបញ្ចូលគ្នានូវប្រពៃណីជាមួយនឹងភាពច្នៃប្រឌិត ថ្មីដ៏ទាន់សម័យ។
ក្នុងឆ្នាំទី២ ដែលដំណើរការនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនស្រា Hennessy មានក្តីរីករាយសូមប្រកាសឱ្យដឹងពីការវិលត្រឡប់មកវិញរបស់ កម្មវិធី Hennessy Artistry របស់ខ្លួន ដែលព្រឹត្តិការណ៍នេះ គឺជាវេទិកាតន្ត្រីតែមួយគត់សំដៅតម្រង់ឆ្ពោះទៅរក «ការលាយបញ្ចូលគ្នា» ដែលកំណត់បានជាភាពសាកលនៃស្រា Hennessy ដែលនាំមកនូវសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបមកពីប្រទេសនានានៅក្នុងពិភពលោក ។ ពហុវប្បធម៌ និងសកម្មភាពដ៏រស់រវើកជាច្រើន បានបន្សល់ទុកនូវរលកសំឡេងចម្រុះនៅពាសពេញទ្វីបធំៗ និងនៅក្នុងទីក្រុងចំនួន៤០ រាប់ចាប់ពីទីក្រុងហុងកុង ស៊ាងហៃ ហ្កាងហ្ស៊ូ ប៉េកាំង កោះតៃវ៉ាន់ តូក្យូ គូឡាឡាំពួរ ហាណូយ ឡូសអេនចឺឡេស ញូវយ៉ក ម៉ៃអាមី ក្រុងឡុងដ៍ និងទីក្រុងមូស្គូ ដែលកំពុងក្លាយជាប្រភេទតន្ត្រីស្ទីល និងពិធីជប់លៀងជាលក្ខណៈអន្តរជាតិ ។
មន្តស្នេហ៍សិល្បៈ លាតសន្ធឹងនៅក្នុងចរន្តនៃភាពច្នៃប្រឌិតថ្មីដ៏ស្ថិតស្ថេរ ហើយកម្មវិធី Hennessy Artistry តែងតែព្យាយាមយា៉ងខ្លាំងក្លា ដើម្បីនាំយកមកនូវសមាសធាតុថ្មីសន្លាង និងបទពិសោធន៍ថ្មីៗ។ ស្រា Hennessy VSOP គឺជាផលិតផលរួមផ្សំយា៉ងសម្រិតសម្រាំងនៃទឹកទំពាំងបាយជូរ eaux-de-vie ចំនួន៦០ប្រភេទ ដែលនាំយកមកពីចម្ការទំពំាងបាយជូរល្អបំផុត ចំនួនបួននៅក្នុងតំបន់ផលិតស្រាកូញ៉ាក់ដ៏ល្បីល្បាញ ដូចគ្នានោះដែរទៅ នឹង «សិល្បៈនៃការលាយបញ្ចូលគ្នាជាសាកល» របស់កម្មវិធី Hennessy Artistry ដែលកំពុងប្រណាំងប្រជែងជាមួយនឹងព្រំដែននៃភាពស្រមើស្រមៃដែល «ច្របាច់បញ្ចូលគ្នា» នូវបាតុភូតតន្ត្រីដ៏អស្ចារ្យនេះ។
ពិធីជប់លៀង ដែលមានតែមួយគត់នៅឆ្នាំនេះ នឹងបង្ហាញឱ្យឃើញពីទេពកោសល្យរបស់សិល្បករ សិល្បការិនីក្នុងស្រុក និងថ្នាក់តំបន់ រួមមានដូចជាលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា បណ្ឌិតផ្នែកវីយ៉ូឡូ Joanne Yeoh មកពីប្រទេសម៉ាឡេស៊ី ឌីជេ Izumi មកពីប្រទេសជប៉ុន ក្រុមតន្ត្រី Dragon Red មកពីប្រទេសម៉ាឡេស៊ី និងអ្នកវាយស្គរមកពីប្រទេសថៃ គឺលោក Num T-bonc៕
ប្រភព កោះសន្តិភាព
0 comments:
Post a Comment