Tuesday, 31 January 2012

វិធីកម្ចាត់ ស្នាមខ្មៅ នៅត្រង់រង្វង់ភ្នែក




ភ្នែក ដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការរស់នៅរបស់ យើងជាប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត ភ្នែក អាចប្រាប់អំពីបុគ្គលិកលក្ខណៈពិត របស់មនុស្សម្នាក់ៗ ដោយអ្នកខ្លះ មានភ្នែកសុភាព អ្នកខ្លះមានភ្នែកសិចស៊ី និងអ្នកខ្លះទៀតមានភ្នែកកាច។ ដូច្នេះតើអ្នកប្រាកដទេថា ភ្នែករបស់អ្នក ពិតជាប្រាប់ អំពីបុគ្គលិកលក្ខណៈរបស់អ្នក?
បើពិតជាដូច្នោះមែន ចូរអ្នកនិយាយថាលាហើយ ចំពោះភ្នែកស្លក់ និងមានស្នាមរង្វង់ខ្មៅ ដែលធ្វើឲ្យអ្នកដទៃមើលមកអ្នកថា អ្នកអស់កម្លាំង ចាស់ ឬជាមនុស្សអាក្រក់។ មិនថាអ្នកមានអាយុ ប៉ុន្មាននោះទេ ភ្នែកអាចជួយលើកសម្រស់របស់អ្នកបាន។ ដូច្នេះអត្ថបទមួយនេះនឹងប្រាប់អ្នក អំពីវិធីថែរក្សាភ្នែក កុំឲ្យមានស្នាមខ្មៅនៅត្រង់ រង្វង់ភ្នែក។
1. ការទទួលទានអាហារៈ
ការទទួលទានអាហារ ដែលនាំឲ្យមានសុខភាពល្អ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដោយវាមិនត្រឹមតែជាប្រយោជន៏សំរាប់រាងកាយរបស់អ្នកតែប៉ុណ្ណោះទេ តែវាក៏ជាប្រយោជន៏សំរាប់ភ្នែករបស់អ្នកផងដែរ។ ការទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនដែលសំបូរទៅដោយសារជាតិ បេតាការ៉ូទីន អាចជួយឲ្យភ្នែករបស់អ្នក មានសុខភាពល្អបាន។ ដំបូន្មានរបស់ម្តាយអ្នក ពិតជាត្រឹមត្រូវខ្លាំងណាស់ ពីព្រោះការទទួលទានការ៉ុត អាចជួយឲ្យភ្នែករបស់អ្នកភ្លឺ។ នេះគឺជាប្រភេទបន្លែ និងផ្លែឈើខ្លះដែលមានអត្ថប្រយោជន៏សំរាប់ភ្នែករបស់អ្នកៈ
• ការ៉ុត
• ស្ពៃខៀវ
• ល្ហុង
• ស្វាយ
2. បញ្ឈប់ការញីភ្នែករបស់អ្នកៈ
មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន នៃស្នាមខ្មៅនៅក្រោមភ្នែក ត្រូវបានបង្កហេតុដោយសាការបែក ឬដាច់សសៃឈាម។ សសៃឈាមនៅក្រោម ភ្នែករបស់អ្នក មានសភាពស្តើងបំផុត ដូច្នេះនៅពេលដែលអ្នកញីភ្នែក ។ ប្រសិនបើអ្នកមានអារម្មណ៏ថាមានអ្វីចូលភ្នែក ឬទើសភ្នែក ចូរអ្នកកុំញីវា ដោយធ្វើការព្រិចភ្នែកជំនួសវិញ ដែលវាជាការម៉ាស្សាដ៏ពិសេសសំរាប់ភ្នែករបស់អ្នក។
3. ការសំរាកៈ
ការគេងឲ្យបានច្រើនគឺជាវិធីដ៏សាមញ្ញមួយ ដែលអាចរួមចំនែកក្នុងការកម្ចាត់ការមានភ្នែកស្លក់ ព្រមទាំងមានស្នាមខ្មៅនៅក្រោមភ្នែកបាន។ នៅពេលដែលអ្នកគេង ចលនាឈាមបានរត់សព្វ ទំាងរាងកាយរបស់អ្នក។ ទោះបីជាយ៉ាណាក្តី វីធីដ៏សំខាន់មួយដែលអ្នកគួរតែចងចាំនោះគឺ អ្នកគួរតែគេងដាក់ក្បាលឲ្យត្រង់។ ប្រសិនបើអ្នកគេងហើយក្បាលរបស់អ្នកចុះក្រោមពេក វាអាចធ្វើឲ្យភ្នែករបស់អ្នកស្លក់។
4. ផ្តល់ភាពត្រជាក់សំរាប់ភ្នែករបស់អ្នកៈ
សីតុណ្ហភាពត្រជាក់ពិតជាល្អសំរាប់ភ្នែករបស់អ្នក ពីព្រោះវាអាចជួយកាត់បន្ថយភាពហត់ នឿយរបស់ភ្នែកដែលជាហេតុធ្វើឲ្យភ្នែកស្លក់។ មានវិធីជាច្រើនដើម្បីផ្តល់ភាពត្រជាក់ដល់ ភ្នែករបស់អ្នក។ អ្នកអាចយកចំនិតត្រសក់ឬក៏ចំនិតដំឡូងបារាំងស្តើងៗមកបិទលើភ្នែកហើយ ទុក ចោល១០នាទី។ ម្យ៉ាងវិញទៀត អ្នកក៏អាចយកស្លាបព្រាត្រជាក់មកដាក់លើភ្នែករបស់អ្នក ក៏បានដែរ ពីព្រោះភាពត្រជាក់អាចជួយឲ្យភ្នែកកុំឲ្យមានភាពជ្រីវជ្រួញ និងមានស្នាមជាំខ្មៅ នៅក្រោមភ្នែក។
5. ទឹកដោះគោៈ
ដូចកាលពីអ្នកនៅពីក្មេងដែរ ម្តាយរបស់អ្នកតែងតែប្រាប់អ្នកថា អ្នកត្រូវតែញុំាទឹកដោះគោ ឲ្យបានច្រើនដើម្បីឲ្យឆាប់ធំ ក៏ប៉ុន្តែគាត់មិនដែលចាប់អារម្មណ៏ទៅលើអត្ថប្រយោជន៏នៃទឹក ដោះគោសំរាប់ភ្នែកឡើយ។ មួយវិញទៀត ប្រសិនបើអ្នកចូលចិត្តលាបម៉ាស្ការ៉ា វាគឺជាមូល ហេតុមួយដែលធ្វើឲ្យភ្នែករបស់អ្នកងាយនឹងមានស្នាមខ្មៅ ទោះបីជាវាងាយនឹងលាង សម្អាត ចេញយ៉ាងណាក៏ដោយ។ ដូច្នេះហើយទឹកដោះគោ គឺជាអ្នកសម្អាតភ្នែករបស់អ្នកយ៉ាងល្អ ដោយអ្នកត្រូវប្រើក្រណាត់ទន់ៗ ហើយយកទៅជ្រលក់ក្នុងទឹកដោះគោ បន្ទាប់មកយកមក សម្អាតភ្នែក។
6. ពាក់វ៉ែនតាការពារកម្តៅថ្ងៃៈ
អ្នកគួរតែការពារភ្នែករបស់អ្នកពីកាំរស្មី UV ដោយវ៉ែនតាការពារកម្តៅថ្ងៃ។ ពេលវេលាដ៏ល្អ បំផុត ដើម្បីប្រើប្រាស់វា គឺក្នុងអំឡុងពេលថ្ងៃដែលព្រះអាទិត្យបញ្ចេញកាំរស្មីក្តៅខ្លាំង។ ការការពារភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យ អាចជួយឲ្យភ្នែកកុំឲ្យមានស្នាមជ្រីវជ្រួញ និង មានស្នាមជើងក្អែក ហើយវាក៏អាចជួយកម្ចាត់ស្នាមខ្មៅនៅក្រោមភ្នែកផងដែរ។

ប្រភព​ Dap-news

Thursday, 26 January 2012

មាស សុខសោភា បដិសេធ ការដើរចេញពី ផលិតកម្មថោន ទៅរស្មីហង្សមាស


Friday, 27 January 2012 13:42 ដោយ ៖យ៉ាន់ សុខរិទ្ធ Posted ID-067



ភ្នំពេញ៖ ថ្មីៗនេះសម្រាប់ តារាចម្រៀង សំនៀងស្រទន់ មាស សុខសោភា បានលេចឮខ្ទរខ្ទា ពេញពិភពសិល្បៈ ក៏ដូចជាពិភពមហាជនថា តារាស្រីកំពុងឡើងកូដ ប្រចាំផលិតកម្មថោន រូបនេះ កំពុងត្រៀមរៀបចំវេច បង្វេច ចាកចេញពីផលិតកម្ម របស់ខ្លួនចូលទៅកាន់ផលិតកម្មរស្មីហង្សមាស។ ការលេចឮព័ត៌មានដ៏រសើប នេះគឺ ស្របពេលដែល មួយរយៈចុងក្រោយនេះមានតារា ចម្រៀងថ្មីៗជាច្រើនរូប បានក្តោបឱកាសហាក់ចូល ក្នុងផលិតកម្មរស្មីហង្សមាសជាបន្តបន្ទាប់។
ព័ត៌មាននៃការដើរចេញពីផលិតកម្មថោនរបស់តារាចម្រៀងមាស សុខសោភា គឺខណៈ ដែលតារាចម្រៀងទើប បែកបាក់ស្នេហ៍ សុគន្ធ នីសា បានសម្រេចចិត្តយ៉ាងតក់ក្រហល់ដើរចេញពីផលិតកម្មហង្សមាសដែលជាទ្រនំ ធ្លាប់សុខសាន្តរូមសុខរួមទុក្ខជាមួយអតីតគូស្នេហ៏ សុខ ជំនោរ ចូលទៅកាន់ផលិតកម្មថោន ហើយកំពុងតែ ត្រៀមចេញវ៉ុលថ្មីរបស់ខ្លួននៅលើទីផ្សារទៀតផង។ តើបន្ទាប់ពីសុគន្ធ នីសា ចូលទៅជ្រកក្នុងទ្រនំ ថោនប៉ះជើង ខ្លាំងមាស សុខសោភា មានរឿងអ្វីកើតឡើងខ្លះ? តើព័ត៌មាននៃការចាកចេញរបស់មាស សុខសោភា នៅពេល នេះអាចបណ្តាលមកពីវត្តមានរបស់សុគន្ធ នីសា ជាន់ជើងក្នុងទឹកដីថោនឬយ៉ាងណា? ព្រោះបើពិនិត្យ មើលថ្មីៗ នេះ បទចម្រៀងវ៉ុលថ្មីរបស់មាស សុខសោភា ហាក់ស្ងប់ស្ងាត់ផ្ទុយស្រឡះពីសុគន្ធ នីសា ដែលនាងគ្រាន់តែចូល ភ្លាមត្រូវផលិតកម្មយកចិត្តទុកដាក់និពន្ធបទថ្មីៗឲ្យច្រៀងភ្លែត....! ។ ពាក្យចាស់តែងពោលថា " ភ្នំមួយមិនអាច មានខ្លាពីរបានទេ " ប៉ុន្តែបើខ្លានោះញីមួយ ឈ្មោលមួយប្រហែលជាអាចរស់ នៅដោយសុខសាន្តនឹងគ្នាបាន។
ងាកមកមើលទ្រនំនៃផលិតកម្មថោនវិញ តើអាចនិយាយបានថាក្រោយពេលសុគន្ធ នីសា ជាតារាល្បីនិងជាជើង ខ្លាំងក្នុងពិភពសិល្បៈផងនោះ ប៉ះជាមួយនិងជើងខ្លាំងមាស សុខសោភា អាចជាចំណែកមួយនៃព័ត៌មានចាក ចេញរបស់មាស សុខសោភា សមនឹងពាក្យស្លោកខាងលើឬយ៉ាងណា ?
ជុំវិញទិដ្ឋភាពព័ត៌មាននៃការដើរចេញរបស់មាស សុខសោភានៅពេលនេះត្រូវបាននាងបញ្ជាក់ប្រាប់ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ឲ្យដឹងថា " រឿងនេះខ្ញុំទទួលបាន ការសាកសួរ ពីអ្នកគាំទ្រតាមបណ្តាញ ហ្វេសប៊ុក និងមិត្តភក្រ័ស្គាល់គ្នាជាច្រើនទៀតថា ខ្ញុំចេញពីផលិតកម្មថោនហើយ មែនទេ? ខ្ញុំបានប្រាប់ទៅពួកគាត់វិញថា អត់មានរឿងបែបនឹងកើតឡើងទេ "។ មាស សុខសោភា និយាយទៀត ថា " កន្លងមកមានគេទាក់ទងឲ្យខ្ញុំទៅចូលក្នុងផលិតកម្មហង្សមាសមែន ដោយអ្នកទាក់ទងមកខ្ញុំនោះគឺលោក អ៊ិន ទីតូ ប៉ុន្តែខ្ញុំបានបដិសេធព្រោះខ្ញុំមិនអាចទៅចោលទ្រនំនៃ ផលិតកម្មថោនបានឡើយ " ។
ជាការពិតតារាចម្រៀងមាស សុខសោភា ថ្វីត្បិតតែនាងច្រៀងប្រចាំក្នុងផលិតកម្មថោនក្តីប៉ុនែ្តនាងមិនបានចុះ កុងត្រាដូចតារាដ៏ទៃឡើយ ហើយអាចច្រៀងនៅផលិតកម្មផ្សេងទៀតបាន ពោលគឺនាងមានសិទិ្ធសេរីភាពច្រើន ទាំងការច្រៀងឲ្យក្រុមហ៊ុនប្រគំតន្រ្តីតាមខេត្តនានាក៏មានជាហូរហែ។ ជាក់ស្តែងដូចជាថតឲ្យផលិតកម្មរ៉ៃមាស តោមាស និងផលិតកម្មបុប្ផាជាដើមធ្វើឲ្យនាងរកប្រាក់ចំណូលបានយ៉ាងច្រើនក្រាសក្រែលក្នុងមួយខែៗ ផ្ទុយពីតារាចម្រៀងក្នុងផលិតកម្មហង្សមាស ដែលពុំសូវមានសិទ្ធិសេរីភាពក្នុងការស្វែងរកប្រាក់ចំណូល របស់ ខ្លួននៅខាងក្រៅឡើយ ដូច្នេះនេះជារបាំងមួយអាចនាំឲ្យចិត្តរបស់មាស សុខសោភាមានការរារែកខ្ពស់ក្នុងការ ដើរចេញពីទ្រនំចាស់ ខណៈដែលតារាខ្មែរជាច្រើនដួងសុទ្ធតែចង់បានជ្រកក្នុងទ្រនំហង្សមាស។
លោក អ៊ិន ទីតូ អ្នកគ្រប់គ្រង់តារាចម្រៀងក្នុងផលិតកម្មហង្សមាស បានប្រាប់ពីព័ត៌មានខ្លះៗទាក់ទិន នឹងការទាក់ទងឲ្យមាស សុខសោភាចូលច្រៀងក្នុងផលិតកម្មហង្សមាសឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា" វាអត់ទាន់មានរឿងនឹងកើតឡើងទេ ប៉ុន្តែថ្មីៗនេះមានគេទូរស័ព្ទសួរខ្ញុំច្រើនជុំវិញបញ្ហា នេះ។ ពេល នេះខ្ញុំ មិនទាន់មានការទាក់ទងទៅកាន់មាស សុខសោភាទេ។តែកន្លងមកតាមរយៈមនោសញ្ចេតនាស្រឡាញ់ រាប់អាន គ្នាដោយយើងធ្លាប់ជួបគ្នាក្នុងកម្មវិធីសិល្បៈរបស់មិត្តភក្រ័  ខ្ញុំធ្លាប់និយាយបញ្ហានេះជាមួយនាងពិតមែន ប៉ុន្តែ បើនិយាយឲ្យស៊ីជម្រៅថា នឹងចេញឬមិនចេញក៏អត់ទាន់មានដែរ "។
លោកអ៊ិន ទីតូ បានបញ្ជាក់ទៀតថា " ជាគោលការណ៍ ផលិតកម្មហង្សមាស មានការជ្រើសយកតារាចម្រៀង ថ្មីៗឲ្យចូលជាបន្តបន្ទាប់ពិតមែន ទើបខ្ញុំបង្ហើបពីបញ្ហានេះប្រាប់ដល់នាង(មាស សុខសោភា) ហើយបើនាង សម្រេចចិត្តថានឹងចូលមកក្នុងផលិតកម្មហង្សមាសពិតមែន យើងនឹងស្វាគមន៍គាត់ដោយក្តីរីករាយ " ទស្សនិក ជនកំពុងតែទន្ទឹងរង់ចាំមើលថា រវាងតារាចម្រៀងមាស សុខសោភា និង សុគន្ធ នីសា ដែលជាជើងខ្លាំងដូចគ្នា មួយណាទទួលការគាំទ្រច្រើនពីសំណាក់មហាជន  ខណៈដែលសុគន្ធ នីសា កំពុងត្រៀមចេញាអាល់ប៊ុមថ្មីក្នុង ផលិតកម្មថោន ឯមាស សុខសោភា ជាម្ចាស់ផ្ទះនៅក្នុង ទ្រនំស្រាប់ហើយនោះ ៕





ប្រភព Dap-News

Friday, 6 January 2012

ឆ្នាំ២០១១ យីអ៊ុន សុខ ពិសី ឡើងខ្ពស់ រកប្រាក់បានច្រើន ជាងរាល់ឆ្នាំ





ឆ្នាំ២០១១ យីអ៊ុន សុខ ពិសី ឡើងខ្ពស់ រកប្រាក់បានច្រើន ជាងរាល់ឆ្នាំ

Friday, 06 January 2012 14:14 ដោយៈ ហួន ស្រីលីន

ភ្នំពេញៈ តារាចម្រៀង ដែលមានឈ្មោះបោះសំឡេង និងមានភាពលេចធ្លោ នៅក្នុងផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្ហើបប្រាប់ថា កាលពីឆ្នាំ២០១១នេះ នាងទទួលបានភាពជោគជ័យ ទាំងការងារ និងកេរ្តិ៍ឈ្មោះ ហើយជាពិសេសនោះ គឺទទួលបានប្រាក់ចំណូលខ្ពស់ជាងរាល់ឆ្នាំ។
ជួបជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២នេះ តារាចម្រៀងមនោសញ្ចេតនា កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា នៅក្នុងដើមឆ្នាំ២០១២នេះ គឺមានការមមាញឹកច្រើនមែនទែន ស្ទើរតែដកឃ្លាមិនរួច ព្រោះត្រូវចុះខនសឺតតាមខេត្តផង ត្រៀមបទចម្រៀង សំរាប់ឆ្នាំ២០១២ផង និងស្ពតពាណិជ្ជកម្មផង ពេលខ្លះឈឺក៏មិនមាន ពេលសំរាកដែរ។
តារាចម្រៀង ដែលទទួលបានការគាំទ្រច្រើន ពីស្រទាប់មិត្តយុវវ័យ បានបង្ហើបបែបលាក់លៀមថា "ក្នុងឆ្នាំ២០១១កន្លងទៅនេះ ខ្ញុំសង្កេតឃើញថា ទទួលបាន ជោគជ័យ ច្រើនជាងរាល់ឆ្នាំ ទាំងខ្សែភាពយន្ត បទចម្រៀង និងថតស្ពត ហើយជាពិសេសនោះ គឺខនសឺតតាមខេត្ត ហើយបើនិយាយ ពីប្រាក់ចំណួលរបស់នាងខ្ញុំវិញ គឺរកបានច្រើនជាទីគាប់ចិត្ត សក្តិសមនិងកម្លាំងដែលខំប្រឹង"។
តួឯកស្រីនៅក្នុងខ្សែភាពយន្ត រឿង "ព្រាយដែកគោល" បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១២ ខាងមុខនេះ នាងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដូចជាជ្រើសរើស បទចម្រៀងថ្មីបែ្លក, ផ្លាស់ប្តូស្ទាយតុបតែងខ្លួន ហើយអ្វីដែលប្លែកនោះ គឺនាងនឹងផ្លាស់ប្តូរស្ទាយ ដែលពីមុនច្រើនច្រៀងបទ មនោសញ្ចេតនា មកច្រៀងបទញាក់កន្ទ្រាក់ អារម្មណ៍វិញម្តង។
កញ្ញា សុខ ពិសី ជាតារាដែលមានភាពលេចធ្លោ នៅក្នុងផលិតកម្មសាន់ដេ និងទទួល បានការគាំទ្រច្រើនពីស្រទាប់មិត្ត យុវវ័យនោះ នាងបានសម្តែងជាតួឯក ក្នុងខ្សែ ភាព យន្តចំនួនបីរឿងគឺ រឿង«បារមីជំនៀងផ្ទះ» រឿង «ពិសសេ្នហ៍» និងទីបី គឺរឿង «ព្រាយដែកគោល» ដែលគ្រោង និងដាក់សម្ពោធ ក្នុងពេលឆាប់ៗ ខាងមុខនេះ តែម្តង៕

ប្រភព Dap-News

Wednesday, 4 January 2012

រូបភាព អាក្រាត របស់អតីត បេក្ខភាព បវរកញ្ញាអាស៊ី បែកធ្លាយ ពេញពិភព អ៊ិនធឺណែត



ប្រភពព័ត៌មាន Chinese-tool កាលពីថ្ងៃទី៣ មករា ២០១២ ម្សិលមិញនេះ បានបង្ហាញជាសាធារណៈ តាមរយៈគេហទំព័ររបស់ខ្លួន នូវរូបថតអាក្រាត របស់អតីត បេក្ខភាព បវរកញ្ញាអាស៊ីម្នាក់  ដែលត្រូវបាន អ្នកប្រមាញ់រូបលួចថតវីដេអូ ដោយនាងមិនដឹងខ្លួនទាល់តែសោះ លុះក្រោយពេលព័ត៌មានចុះផ្សាយ ទើបមានការ ភ្ញាក់ផ្អើល។
ជនរងគ្រោះម្នាក់នោះ ត្រូវបានគេស្គាសល់ អត្តសញ្ញាណថា ជានាង Luo Manqi  អតីតបេក្ខភាពបវរ កញ្ញាអាស៊ី កាលពីឆ្នាំ២០០៩កន្លងទៅ ដែលត្រូវរងភាពអាម៉ាស់ ខណៈ ដែលបានដឹងថា រូបភាព វីដេអូរបស់ខ្លួន ត្រូវបានគេបង្ហោះយ៉ាងអនាធិបតេយ្យ គ្រប់បណ្តាញអ៊ីនធឺណែត ទូទាំងប្រទេសចិន។ នៅក្នុងខ្សែវីដេអូប្រមាណជា ៩ នាទីនោះ បានស្តែងឱ្យឃើញ នូវសកម្មភាពចុះងូតទឹក សម្អាតកាយ នៅក្នុងបាសាំងមួយ នៃបន្ទប់ទឹកមួយកន្លែង ដោយបង្ហាញឱ្យឃើញយ៉ាងច្បាស់ នូវដងខ្លួន អាក្រាតគួរឱ្យព្រឺសម្បុរគីង្គក់។
គួរបញ្ជាក់ផងដែរថា បើទោះបីជាសម័យកាល ប្រកួតប្រជែង បេក្ខភាព បវរកញ្ញាអាស៊ីនាឆ្នាំ២០០៩នោះ នាង Luo Mangi មិនបានជាប់ជាបវរកញ្ញាឯក ប្រចាំឆ្នាំក៏ពិតមែន ប៉ុន្តែនាង Luo Mangi បានជាប់ចំណាត់ថ្នាក់ បវរកញ្ញាឆ្នើម ក្នុងជុំផ្តាច់ព្រ័ត្រផងដែរ។ ម៉្លោះហើយ ការធ្លាយចេញនូវព័ត៌មានអាស្រូវ បែបបៀត បៀនកេរ្តិ៍ខ្មាសនេះ ទំនងជាជះឥទ្ធិពលអសោច សម្រាប់អាជីពសិល្បៈផ្សេងៗទៀត របស់នាង ព្រោះថា ពលរដ្ឋទូទាំងប្រទេស សុទ្ធសឹងតែទទួលស្គាល់ ថា នាងមាន រូបសម្រស់ អំណោយផលពីធម្មជាតិ និង មានកម្លាំងទាក់ទាញអារម្មណ៍កម្រិតណា៕
សូមខាងក្រោមនេះជា link ពីគេហទំព័រ បរទេសមួយ ដែលបានចុះផ្សាយ វិដេអូអាក្រាត ទាំងស្រុង របស់ បេក្ខភាព បវរកញ្ញាអាស៊ី មួយនេះ

 http://asian-everything-scandals.blogspot.com/2009/10/09_4729.html?zx=6efa9604acdee559




 
ប្រភព Dap-News

Wednesday, 28 December 2011

Apple រចនាម៉ូដ iPhone រួចរាល់ក្នុងរដូវ រំហើយឆ្នាំ២០១២


Apple រចនាម៉ូដ iPhone រួចរាល់ក្នុងរដូវ រំហើយឆ្នាំ២០១២

Wednesday, 28 December 2011 17:47 


សារព័ត៌មាន BGR បានធ្វើការតាមដានព័ត៌មាន ស្តីពីផលិតផលជំនាន់ថ្មី របស់ក្រុមហ៊ុន Apple អស់រយៈពេលជាយូមកហើយ។ រហូតមកដល់ពេលនេះ សារព័ត៌មានមួយនេះ បានចេញមកអះអាំង យ៉ាងពិតប្រាកដថា iPhone របស់ Apple ស៊េរីថ្មី នឹងបង្កើតឡើងនៅក្នុងរដូវរំហើយឆ្នាំក្រោយនេះ ដូចគ្នាទៅនឹងពេលវេលា ដែលបង្កើត iPhone 4s ផងដែរ។
ជាមួយគ្នានេះក្រុមហ៊ុន Apple មានផែនការបង្កើត iPhone ដោយប្រើប្រាស់សារធាតុជ័រកៅស៊ូ ឬឧបករណ៍ប្លាស្ទីក ស្រដៀងគ្នាទៅនឹងឧបករណ៍ប្រើប្រាស់ក្នុង ក្រុមហ៊ុនរថយន្ត ដែលប្រើសម្រាប់ បិទលើរបាំងរថយន្ត ដែលការបំពាក់ឧបករណ៍ទាំងនោះ នឹងបង្កើតបាននូវប្រភេទ iPhone ថ្មីមួយដ៏ទំនើប។
ចំពោះឧបករណ៍ទាំងនេះ នឹងយកមកប្រើប្រាស់នៅគែមជ្រុងរបស់ទូរស័ព្ទ iPhone ដូចជា ជ្រុងនៃ iPhone 3GS ដែរ ហើយវាថែមទាំងបម្រើផលប្រយោជន៍ បានពីមុខងារទីមួយ វានឹងខាំជាប់នឹង កញ្ចក់អេក្រង់ iPhone ជាមួយនឹងសារធាតុអាលុយមីញូមថ្មីមួយនៅខាងខ្នង។ ទី២ វានឹងក៏ជាស្រោមគ្របលើប្រព័ន្ឋអង់តែន ស្រោបលើប្រព័ន្ធប្រតិបត្តិការ។

ចំពោះ iPhone របស់ Apple ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានរូបរាងស្រោប ដោយអាលុយមីញូម ស្រដៀងគ្នាទៅនឹង iPad 2 ផងដែរ ជាមួយនឹងទំហំអេក្រង់៤អីញ៕

ប្រភព Dap-News

Sunday, 25 December 2011

Apple គ្មានគម្រោង បង្កើតiPad ថ្មី ទំហំ៧អីញទេ និងមិនបញ្ចុះតម្លៃ​ iPad 2 នៅពេល iPad3 មានវត្តមាននោះទេ


Apple គ្មានគម្រោង បង្កើតiPad ថ្មី ទំហំ៧អីញទេ និងមិនបញ្ចុះតម្លៃ​ iPad 2 នៅពេល iPad3 មានវត្តមាននោះទេ

Sunday, 25 December 2011 14:57

យោងតាមគេហទំព័រ Bgr បានឲ្យដឹងថា ប្រភពព័ត៌មានជាច្រើន បានលើកឡើងថ្មីៗ នេះថា iPad ស៊េរីមួយទៀតរបស់ Apple មានទំហំតូចជាងមុន នឹងត្រូវបង្កើតឡើងនៅក្នុង ឆ្នាំ ២០១២ ខាងមុខនេះ។ ហើយចំពោះថ្ងៃបរិច្ឆេទ នៃការចេញផលិតផលមួយនេះ គឺនៅខែទី២ នៅឆ្នាំក្រោយ ជាមួយនឹង ទំហំអេក្រង់ ៧,៨៥អីញ ថែមទាំងមានការបញ្ចុះតម្លៃ iPad 2 ទៀតផង។
តែបើតាមអ្នកវិភាគ របស់ក្រុមហ៊ុន Wedge Partners លោក Brian Blair បាននិយាយថា Apple មិនមានផែនការដូចនេះទេ។ ទោះជាយ៉ាងណា ចំពោះ iPad ម៉ូដែលថ្មី ដែលនឹងបង្កើតនៅឆ្នាំក្រោយនេះ នឹងមានអេក្រង់ទំហំ ៩,៧អីញ ឯនោះ។
លោក Brian Blair បានបន្តថា ‍"យើងកុំរំពឹងថា នឹងមាន iPad ទំហំ ៧អីញអី ទោះបីជាក្រុមហ៊ុន Apple បានសាកល្បងអេក្រង់គំរូដើម ទំហំ៧អីញ ក្នុងអំឡុង ឆ្នាំ២០១១ក៏ដោយ" ។
ខណៈដែលលោក Blair មិនរំពឹងថា នឹងឃើញនូវប្រភេទ iPad ទំហំ ៧អីញនៅលើទីផ្សារ ក្នុងឆ្នាំក្រោយនោះ លោកជឿថា Apple នឹងទម្លាក់តម្លៃ iPhone ជំនួសឲ្យការលក់ iPad នៅក្នុង ឆ្នាំ២០១២ ជាជាងការទម្លាក់តម្លៃ iPad 2និង iPad 3 នៅឆ្នាំក្រោយនេះ។ ជាមួយគ្នានេះ គេរំពឹងថា Apple នឹងបន្តបញ្ចុះតម្លៃ iPad 2  ហើយឥឡូវនេះ ក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃលើ iPhone 4  iPhone 3GS ជាមុនសិន។
" យើងជឿថា Apple ពិតជាមានគំនិតចង់រក្សា iPad2 នៅលើខ្សែសង្វាក់ ផលិតកម្ម បន្ទាប់ពីការបង្កើត iPad 3 ហើយនឹងផ្តល់ជួននូវការបញ្ចុះតម្លៃ តាមការទាមទាររបស់អតិថិជន នៅពាក់កណាលឆ្នាំក្រោយ  ក្នុងតម្លៃចាប់ពី ២៤៩ដុល្លារ ដល់ ៤៩៩ដុល្លារ ។ ហើយសម្រាប់ iPad 2 ម៉ូដែល 16GB បញ្ចុះតម្លៃពី ៣៤៩ដុល្លារ ដល់ ៣៩៩ដុល្លារ។ តែសម្រាប់ការបញ្ចុះតម្លៃ iPad 2 នៅពេល iPad 3 ចេញភ្លាមនោះ ប្រហែលជាមិនអាចទេ ៕

ប្រភព Dap-News

Tuesday, 20 December 2011

ឆៃ លីដាឡែន ស្លៀកពាក់ បង្ហាញសាច់ទ្រូង ភ្លេចប្រពៃណីខ្មែរ លើទឹកដីអាមេរិក

ឆៃ លីដាឡែន ស្លៀកពាក់ បង្ហាញសាច់ទ្រូង ភ្លេចប្រពៃណីខ្មែរ លើទឹកដីអាមេរិក

Tuesday, 20 December 2011 13:31 ដោយៈ ហួន ស្រីលីន

ភ្នំពេញៈ បើទោះបីជាមានមហាជនជាច្រើន ធ្លាប់ធ្វើ ការរិះគន់យ៉ាងចាស់ដៃទៅលើតារាចម្រៀង ឆៃ លីដាឡែន ដែលជារឿយៗ តែងតែបង្ហោះរូបថតស្រើបស្រាល ស៊ិចស៊ីមិនស័ក្តសម ប្រពៃណីខ្មែររួចមក កញ្ញា ឆៃ លីដាឡែន ហាក់ដូចជាមិនខ្វាយខ្វល់ ចំពោះការរិះគន់ទេ ព្រោះតារារូបនេះគិតថា ភាពស៊ិចស៊ី ជាជីវិតសិល្បៈរបស់នាង ដោយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១នេះ នាងបានបង្ហោះរូបថតថ្មី ដែលកាន់តែមានភាពស៊ិចស៊ីជាងមុនទៅទៀត។
តារាចម្រៀងរូបស្រស់ឆើតឆាយ ដែលជារឿយៗតែងតែស្លៀកពាក់បង្ហាញ ភាពស៊ិចស៊ី និងបង្ហាញនូវអារម្មណ៍ស្រើបស្រាល ត្រូវមហាជនជាច្រើន មិនពេញចិត្តចំពោះ ការរៀបចំខ្លួន របស់នាងដោយសារថា ភាពជាអ្នកសិល្បៈ គឺជាអ្នកតំណាងឲ្យវប្បធម៌ ដ៏ត្រចះត្រចង់របស់ខ្មែរ ហើយម្យ៉ាងវិញទៀត ពេលដែលកញ្ញា ចេញទៅសម្តែងនៅក្រៅប្រទេសគួរតែពាំនាំ និងប្រកាន់ខ្ជាប់ នូវប្រពៃណីវប្បធម៌របស់ខ្មែរ ប៉ុន្តែកញ្ញា ដាឡែន បែរជាភ្លេចប្រពៃណីខ្មែរបែរទៅ ជាស្លៀកពាក់ តាមបរទេស ស៊ិចស៊ីបញ្ចេញល្វែងខាងលើស្ទើរតែទាំងអស់។
អ្នកនិយមលេងបណ្តាញ់ទំនាក់ទំនងហ្វេសបុកជាច្រើន បានចោទជាសំណួរថា តើ ឆៃ លីដាឡែន ភ្លេចវប្បធម៌ខ្មែរហើយឬ? តើតារារូបនេះ យកភាពស៊ិចស៊ីរបស់ខ្លួន ជាដើមទន់ ដើម្បីសាងភាព ល្បីល្បាញក្នុងពិភពសិល្បៈ ឬយ៉ាងណា? ។
នៅលើគេហទំព័រហ្វេសបុករបស់កញ្ញា ឆៃ លីដាឡែន ត្រូវបានគេឃើញរូបភាព លេចចេញចន្លោះដើមទ្រូងដែលគួរឲ្យស្រើបស្រាល ដល់បុរសជាច្រើននាក់ នៅពេលដែលកញ្ញា ទៅសម្តែងនៅឯសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ នាងបានតុបតែងខ្លួនដោយស្លៀករ៉ូបខ្លីត្រឹមភ្លៅ ពណ៌ស ដែលមានគ្រប់ដោយស្បៃស្តើង មើលឃើញសាច់សរខ្ចី បង្ហាញល្វែងដើមទ្រូង ស្ទើរតែទាំងស្រុង។
ជុំវិញការតុបតែងខ្លួន បែបស៊ិចស៊ីហួសហេតុ របស់តារាវ័យ២៨ឆ្នាំរូបនេះ ត្រូវបានអ្នកគាំទ្រ នៅក្នុងហ្វេសបុករបស់នាង បានឃើញហើយលើកឡើងថា ហេតុអីបានជានាងចូលចិត្តស្លៀក ពាក់បែបស្រើបស្រាលបញ្ចេញនេះ បញ្ចេញនោះ ឬក៏ការតុបតែងខ្លួនរបស់នាង បែបនេះ ដោយសារតែចង់បានការទាក់ទាញ និងបង្កើនប្រជាប្រិយភាពរបស់ខ្លូន។
ក្នុងនាមជាតារាដែលមានប្រជាប្រិយមួយរូបគួរណាតែជួយថែរក្សា ប្រពៃណីខ្មែរ ដើម្បីធ្វើជាគំរូល្អ ឲ្យក្មេងៗជំនាន់ក្រោយអាចនឹងយកជាគំរូ ហើយក្នុងនាមនាង ជាតារាស្ត្រីខ្មែរមួយរូប មិនគួរថតរូបស៊ិចស៊ី ដែលធ្វើឲ្យវប្បធម៌ខ្មែរធ្លាក់ចុះនោះទេ និងបង្ហាញជាសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរ និងវប្បធម៌ខ្មែរនោះទេ ព្រោះខ្លួននាងជាតារាគួរតែធ្វើអ្វី ដែលជាគំរូរល្អៗ សម្រាប់សង្គមជាតិ ជាពិសេសគឺយុវវ័យជំនាន់ក្រោយ។
បន្ទាប់ពីមានការរិះគន់ធ្ងន់ៗពីប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈ កញ្ញា ឆៃ លីដាឡែន បានចេញមុខសូមទោស ចំពោះការថតរូប ដ៏ស៊ិចស៊ីរបស់រូបនាង។
ឆៃ លីដាឡែន បានសរសេរពាក្យសូមទោស នៅក្នុងហ្វេសប៊ុករបស់នាងថា "ខ្ញុំសូមអភ័យទោសចំពោះសម្លៀកបំពាក់ ស៊ិចស៊ីខ្លាំង ដែលធ្វើឲ្យប៉ះពាល់សតិ អារម្មណ៍លោកអ្នក... ខ្ញុំពិតជាមានការសោកស្តាយ ហើយយល់នូវកំហុសរបស់ខ្ញុំ...ខ្ញុំសង្ឃឹមថា លោកអ្នកនឹងអភ័យទោសឲ្យខ្ញុំ!!! ខ្ញុំសូមសន្យាថា នឹងមិនធ្វើបែបនេះទៀតទេ។ "
គួររំលឹកផងដែលថា នាពេលកន្លងមក កញ្ញា ឆៃ លីដាឡែន ក៏ធ្លាប់បាន បញ្ចេញរូបថតដ៏ស្រើបស្រាល បង្ហាញដើមទ្រូងដ៏ទ្រលុកទ្រលន់ ដោយស្លៀករ៉ូបស្តើង ពណ៌សាច់លាយលំ ជាមួយដំណក់ទឹក ចំនួន១២សន្លឹក នៅក្នុងគេហទំព័រ Facebook របស់នាង ដែលធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល និងរិះគន់ខ្លាំងៗ ទៅលើរូបថតរបស់នាងផងដែរ ប៉ុន្តែបើទោះបីជា មានការរិះគន់យ៉ាងណាក៏ដោយកញ្ញា ឆៃ លីដាឡែន ហាក់បីដូចជាមិនខ្វាយខ្វល់នឹងអ្វីដែលជាប្រពៃណី និងវប្បធម៌ល្អផូរផង់ របស់ខ្មែរនោះទេ នៅតែបន្តបញ្ចេញភាពស៊ិចស៊ីដដែល៕







ប្រភព DAP News