យកឈ្នះលើបុរសដែលប៉ិនយកលេសមិនពាក់ស្រោម
ពាក់ស្រោម ធ្វើឲ្យអាប្អូនមិនសូវរឹង
ជាការពិតណាស់ បុរសមួយចំនួនបានបាត់បង់សមត្ថភាពពង្រឹងអាវុធរបស់ខ្លួន នៅពេលដែលវាត្រូវបានស្រោបដោយវត្ថុការពារនេះ។ ក្នុងករណីនេះស្ត្រីគួរតែព្យាយាមរកទិញស្រោមអនាម័យម៉ាកផ្សេងដែល មានកម្រាស់ស្ដើង។
ជួនកាល អ្វីដែលធ្វើឲ្យលិង្គបុរសមិនសូវរឹងនោះ គឺមិនមែនមកពីការពាក់ស្រោមនោះទេ។ វាអាចបណ្ដាលមកពីបុរសនោះចេះតែគិតថា ស្រោមអនាម័យជាឧបសគ្គក្នុងការរួមភេទដ៏ស្រណុកសុខស្រួល ទើបឲ្យតែទាញស្រោមយកមកពាក់ ធ្វើឲ្យពួកគេបាត់បង់ចំណង់រួមភេទ និងធ្វើឲ្យអាប្អូនទន់ក រងាក។
ក្នុងករណីនេះ ស្ត្រីគួរតែធ្វើការវាយប្រហារឲ្យចាស់ដៃនៅដំណាក់កាលបបោសអង្អែល មុនយកស្រោមមកពាក់លើលិង្គបុរស ដើម្បីឲ្យភាពស្រើបស្រាលរបស់ភាគីបុរសនៅក្ដៅងំ អាចរក្សាភាពរឹងដល់លិង្គរហូតដល់ដំណាក់កាលវាយលុកមាត់ល្អាងរបស់ ស្ត្រី។
លិង្គធំពេក ពិបាកក្នុងការពាក់ស្រោម
មិនពិតទេ ស្រោមអនាម័យមានគ្រប់ខ្នាតទាំងអស់តាំងពីខ្នាតល្អិតល្អោច រហូតដល់ខ្នាតយក្ស។ បុរសមិនអាចយកលេសនេះ ដើម្បីគេចវេះមិនប្រើស្រោមអនាម័យឡើយ។ ស្រោមអនាម័យម៉ាក Trojan Magnum ខ្នាត XL ម៉ាក Durex ខ្នាត XXL និង Kimono ខ្នាត MAXX សុទ្ធសឹងតែផលិតឡើងសម្រាប់អ្នកដែលមានលិង្គខ្នាតយក្ស។
បុរសខ្លះប្រតិកម្មនឹងស្រោមអនាម័យ
ជាការពិតណាស់ មានបុរសមួយចំនួនពិតជាមានប្រតិកម្មស្បែក នៅពេលដែលប៉ះពាល់ជាមួយស្រោមអនាម័យ។
យ៉ាងណាមិញ បុរសនៅតែអាចជ្រើសរើសប្រើស្រោមណាដែលផលិតពីប្លាស្ទិក ឬជ័រសំយោគប្រភេទផ្សេងទៀត ជាមួយនឹងទឹករំអិល។ ប៉ុន្តែសូមចៀសវាងកុំប្រើស្រោមអនាម័យធ្វើពីស្បែកចៀម ព្រោះ វាមិនអាចការពារលោកអ្នកពីការឆ្លងជំងឺផ្សេងៗឡើយ។
ខ្លះថាគ្មានជំងឺ មិនបាច់ពាក់ស្រោមទេ
បុរសខ្លះតែងតែអះអាងថា ខ្លួនឯងគ្មានផ្ទុកជំងឺឆ្លងអ្វីទេ ដូច្នេះមិនចាំបាច់ប្រើស្រោមអនាម័យឡើយ។ ប៉ុន្តែចូរស្ត្រីទាំងឡាយចងចាំថា មិនត្រឹមតែបុរសចូលចិត្តដើរលេង ចិត្តងាយក្នុងការរួមភេទ មានសង្សារច្រើន និងមានដៃគូរួមភេទរហេតរហូតនោះទេ ដែលអាចផ្ទុកជំងឺដ៏កាចសាហាវ សូម្បីតែមនុស្សទូទៅក៏អាចឆ្លងរោគនេះដោយមិនដឹងខ្លួនដែរ។
ជួនកាលមិនមែនភាគីខាងបុរសចង់កុហកអ្នកថា ខ្លួនគាត់គ្មានផ្ទុកមេរោគនោះទេ ប៉ុន្តែអាចថាមកពីពួកគាត់មិនបានទៅពិនិត្យ ឬទុកចិត្តខ្លួនឯងពេក។ ដូច្នេះភាគីខាងស្ត្រីមិនគួរយកអាយុជីវិតរបស់ខ្លួនទៅប្រថុយជាមួយ រឿងលើគ្រែដែលសប្បាយតែមួយផ្សែង រមែងនាំទុក្ខទោសមួយជីវិតនោះទេ។
អារម្មណ៍រោលរាលពេកភ្លេចស្រោម
បុរសស្ត្រីមួយចំនួនដែលកំពុងតែបង្កាត់ភ្លើងតណ្ហាយ៉ាងរោលរាល ជួនកាលមិនចង់ឲ្យមានវត្ថុអ្វីមួយមកបង្អាក់ ឬធ្វើឲ្យរាំងស្ទះដល់សង្វៀនលើគ្រែរបស់ខ្លួនឡើយ។ ក្នុងដំណាក់កាលបបោសអង្អែលយ៉ាងក្ដៅគគុក ពេលខ្លះដៃគូទាំងសងខាងសឹងតែភ្លេចគិតដល់អ្វីៗទាំងអស់ និងធ្វើយ៉ាងណាឲ្យតែបានព្រលែងពស់នាគរាជចូលក្នុងល្អាងសួគ៌។
ក្នុងករណីនេះ ដៃគូទាំងសងខាងគួរតែចេះដាស់តឿនគ្នាទៅវិញទៅមក។ ចូរកែប្រែទស្សនៈមកគិតថា «សិចដោយពាក់ស្រោមអនាម័យក៏ជារឿងល្អ ជាទង្វើដ៏សិចស៊ី ជាសិចបែបទំនើប និងជាសិចប្រកបដោយវិចារណញ្ញាណផងដែរ៕
ប្រភព Phnom Penh Post
0 comments:
Post a Comment